Missgrand Cambodia លេចធ្លោខ្លាំងក្នុងឈុតរ៉ូបរាត្រីសមោលសរអ្នកគាំទ្រសរសើរមិនដាច់ពីមាត់

0

ការប្រកួតបវរកញ្ញា Miss Grand International ២០២១ បានមកដល់ម្តងទៀត។ ឆ្នាំនេះប្រទេសថៃ ជាអ្នកសម្រេចក្នុងការរៀបចំនៅកោះភូកេត។ បើក្រឡេកមកមើលសម្រស់ បវរកញ្ញា នៃប្រទេសនីមួយៗ ដែលមកបង្ហាញខ្លួនឃើញថា ស្រស់ស្អាតគួរអោយទាក់ទាញម្យ៉ាងម្នាក់។ ក្នុងនោះ កញ្ញាឯក តំណាងកម្ពុជា ប៉ូគីមថេង សុតធីតា គឺតតាំងប្រឹងប្រែងយកការ ចាប់អារម្មណ៍ មិនអន់ជាងគេប៉ុន្មានឡើយ។

នាយប់ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២១ បវរកញ្ញា ទាំងនោះ ត្រូវរៀបចំខ្លួនជាលក្ខណៈរ៉ូបរាត្រីសមោលស បំពាក់ដោយមកុដម្នាក់មួយ។ រួចឡើងណែនាំខ្លួនដោយភាព ជឿជាក់រាងៗខ្លួននៅលើឆាកធំ ដែលមានការផ្សាយបន្តផ្ទាល់។ ក្នុងនោះបើយើងមើល ទៅលើស្រីស្អាត សុតធីតា ឃើញថា នាងមានការរៀបចំខ្លួន បានយ៉ាងល្អបំផុត សម្រាប់កាេណែនាំ និងពេលឡើងឆាកនាងគ្រប់គ្រងស្ថានការបានយ៉ាងឡូយ។ នាងមិនបានភ័យតក់ស្លុតអ្វីទាំងអស់ពោល ពេលចូលក្នុងចំណោមគេខ្មែរយើងក៍ អាចលេចធ្លោ ចាប់ចិត្តអ្នកមើល មិនចាញ់តួអង្គផ្សេងៗដែរ។

យ៉ាងណា មិននាងស្រាប់តែដណ្តើមបានតំណែង៥ប្រទេសជួយរុញ អោយកម្ពុជា ទទួលបានការភ្ញាក់ផ្អើលជាថ្មី ព្រោះស្មានមិនដល់។ បណ្តា៥ប្រទេសទាំងនេះគឺជាម្ចាស់ក្សត្រី សម្រស់ទាំង 5 ប្រទេស ដែលទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ការ ចូលរួម ទទួនទានអាហារពេលល្ងាចជាមួយលោកអគ្គនាក Nawat និងអនុប្រធានគឺលោកស្រី Teresa Chaivisut និង ម្ចាស់មកុដ MGI 2020 Abena ។ Top 5 រួមមាន វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងហ្គាតេម៉ាឡា ។

នាពេលជួបជុំ អាហារល្ងាចនោះ ក៍ខាងអ្នករៀបចំបាន Live videoនៅលើផេកបវរកញ្ញា ធំនៃMiss Grand ធ្វើអោយហ្វេនៗ នៅកម្ពុជា និងប្រជាជនថៃ មានការភ្ញាក់ផ្អើល និងចូលរួមអបអរ កញ្ញាប៉ូគីមថេង សុតធីតា ដែលមានយីអ៊ុនខ្ពស់ ទាំងមិនទាន់ឈានឡើងលើឆាកធំប្រជែងគេឯង។ ធីតា មានសមត្ថភាពនិយាយ អង់គ្លេស ថៃ និងភូមាមួយចំនួនទៀត។ ហ្វេនៗជាច្រើនបន្តជួយលើកទឹកចិត្ងនាង ដោយសង្ឃឹមថានាងធ្វើបានល្អ បន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here