បទល្បីកាន់តែច្រើន ផលិតចេញពីស្ទីឌីយូកោះស្លាកែតលំដាប់អន្តរជាតិរបស់ដាវីត្រា

0

យោងតាមការកត់សម្គាល់ បន្ទាប់ពីផលិតកម្មដាវីត្រាមេឌាបានបោះទុនរាប់លានដុល្លារក្នុងការសាងសង់ស្ទួឌីយោ និង ទិញសំភារ:ទំនើបៗលំដាប់អន្តរជាតិវាយលុកទីផ្សារ គេឃើញផលិតកម្មមួយនេះ ផលិតបានបទចម្រៀង និង Video Lyrics កាន់តែច្រើន ដែលទទួលបានការគាំទ្រខ្ពស់។ ក្រុមយុវវ័យច្រើនឡើង ត្រូវគេឃើញបំផុសការស្រលាញ់ចូលចិត្ត ដោយយកបទទាំងនោះទៅសម្តែងត្រាប់តាមយ៉ាងផុសផុល នៅលើបណ្តាញសង្គម TikTok នាពេលចុងក្រោយ។

បទដែលកំពុងអន្ទងប្រិយមិត្តអ្នកគាំទ្រនិងថតចេញពីស្ទីឌីយោកោះស្លាកែតនោះរួមមាន៖ បទ «ខ្មែរមានគ្រប់សព្វ»; បទ «នឹកស្រុក មិនអាចទៅបាន»; បទ« វ៉ាក់សាំងមនុស្សក្បត់»; បទ «ខកស្នេហ៍មុខរោងចក្រ» និងមានបទជាច្រើនទៀតកំពុងត្រៀមចេញ។

ក្រៅតែអំពីការវិនិយោគ ទៅលើការទិញសម្ភារៈស្ទូឌីយោ ផលិតកម្មដាវីត្រាមេឌា ក៏បានវិនិយោគរាប់លានដុល្លារ ទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិ ដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តរជាតិ នៃស្ទូឌីយោពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។

លើសពីនោះទីទៀតផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយូថតសំលេង និងស្ទូឌីយោថតវីដេអូខាងក្នុង និងខាងក្រៅ៕



LEAVE A REPLY

Please enter your comment!
Please enter your name here