លោកជំទាវ ម៉ែន ថារ័ត្ន បង្ហាញពីការឈឺចាប់របស់ គូស្នេហ៍ថ្មី នាយចឺម

0

ថ្វីដ្បិតតែ សេង សុខឃីម គឺជាមេម៉ាយកូនមួយ តែជម្រើសរបស់នាងក៏មិនអន់នោះដែរ ជាពិសេសចាប់តាំងពីនាងក្លាយខ្លួនជានារីស្រស់ស្អាត ហើយបានឡើងកូដនៅក្នុងសិល្បៈ។ យ៉ាងណាមិញ សម្ព័ន្ធស្នេហ៍របស់នាង និង នាយចឺម មិនមែនជាការសម្ដែងនោះទេ ហើយបើទោះជាលទ្ធផលរបស់ពួកគេនៅមិនទាន់ដឹងពីអនាគត តែសម្រាប់ពេលនេះគឺអ្នកទាំងពីរកំពុងតែកក់ក្ដៅ។ ទាំងនាយចឺម និង សេង សុខឃីម សុទ្ធតែអះអាងថា បានដាច់ស្រលះពីអតីតគូស្នេហ៍ដូចគ្នា និងថាក្ដីស្រលាញ់ដែលបានសាងឡើង មិនមែនព្រោះតែចង់បញ្ឈឺអ្នកចាស់នោះទេ តែដោយសារតែនិស្ស័យ និង បេះដូង។

លោកជំទាវ ម៉ែន ថារ័ត្ន ដែលជាអគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ភស្ស EM Beauty Clinic និង មានស្វាមីមានងារជាឧកញ៉ា បានថ្លែងបញ្ជាក់យ៉ាងខ្លីថា “សុខឃីម គាត់មានជីវិតឯកោ និង អភ័ព្វស្នេហ៍ជាយូរមកហើយ ហើយខ្ញុំក្នុងនាមជាបង ខ្ញុំសប្បាយចិត្តពេលឃើញប្អូនស្រីដ៏ល្អរបស់ខ្ញំ មានស្នេហាមួយ ដែលធ្វើអោយនាងសប្បាយចិត្ត”។ លោកជំទាវថា មនុស្សស្រីគ្មានអ្នកណាចង់បានជីវិតបាក់បែកទេ ហើយអ្នកនាង សេង សុខឃីម បើអ្នកនាងទទួលបានសុភមង្គលពីស្នេហាកន្លងមក ក៏ពិតជាមិនអាចអោយកូនប្រុសរបស់អ្នកនាង កំព្រាឳពុកទាំងវ័យក្មេងនោះដែរ។ លោកជំទាវថា ខ្លួនបានដឹងពីសុខទុក្ខរបស់ សេង សុខឃីម តាំងពីស្គាល់រូបនាងដំបូង ទើបលោកជំទាវពេញចិត្ត នៅពេលឃើញនាងជ្រើសផ្លូវទទួលយកស្នេហាមួយ ហើយហ៊ានទាំងលាតត្រដាងដោយយកសេចក្ដីសុខផ្លូវចិត្តជាធំ។

LEAVE A REPLY

Please enter your comment!
Please enter your name here