អៀង ចេនឡា និង ចន ច័ន្ទលក្ខិណា បង្ហោះឆ្លងឆ្លើយគ្នា

0

បើទោះជាការបង្ហោះរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនបានបញ្ចេញឈ្មោះថា ចង់សំដៅវ៉ៃបកទៅណា ប៉ុន្តែគេមើលឃើញថា ការបង្ហោះរបស់អ្នកនាង គឺជាឆ្លើយតបទៅប្រតិកម្មរបស់លោក អៀង ចេនឡា ដែលបានបង្ហោះទៅកាន់សមាគមរបស់អ្នកនាង ក្រោយពេលលោកទម្លាយថាបានធ្លាក់ខ្លួនឈឺធ្ងន់ទឹកចូលសួតដល់ថ្នាក់ធ្លាក់ខ្លួនស្គមស្គាំង ហើយគ្មានការអើរពើ។ សំណេរឆ្លងឆ្លើយរបស់អ្នកនាង អ្នកខ្លះកាន់ជើងភាគីខាងអ្នកនាង ចន ច័ន្ទលក្ខិណា ដ្បិតអ្នកនាងក៏មិនអាចក្ដាប់អស់នូវសុខទុក្ខរបស់តារាសិល្បៈ ដោយអ្នកខ្លះថាគួរតែជូនដំណឹងអោយអ្នកនាងបានដឹងដោយផ្ទាល់។ ប៉ុន្តែអ្នកកាន់ជើង លោក អៀង ចេនឡា ក៏បញ្ចេញមតិថា នេះគឺចន្លោះប្រហោងរបស់សមាគម ដែលមិនដឹងថាភាគីណាភាគត្រូវ។ មិនធ្វើអត្ថាប្បាយបន្ថែម សូមវិភាគលើការបង្ហោះឆ្លងឆ្លើយរបស់អ្នកទាំងពីរខាងក្រោម។

LEAVE A REPLY

Please enter your comment!
Please enter your name here