ទឹកជំនន់​នៅ​ភ្នំពេញ​បង្ករផលប៉ះពាល់​ដល់​ពលរដ្ឋ​៣០០០​គ្រួសារ

0

ពលរដ្ឋកម្ពុជាចំនួន៣០០០គ្រួសារ ដែលស្ថិតនៅភាគខាងត្បួងនៃរាជធានីភ្នំពេញ រងផលប៉ះពាល់​ ដោយសារទឹកជំនន់ដែលបង្ករមកពីភ្លៀងធ្លាក់ខ្លាំង។ ពលរដ្ឋរងគ្រោះមួយចំនួនត្រូវបង្ខំចិត្តចាកចេញពីទីលំនៅដ្ឋានរបស់ពួកគេ ទៅបោះតង់ស្នាក់នៅបណ្តោះអាសន្នទៅទីទួលមានសុវត្ថិភាព ដូចជាចិញ្ចើមផ្លូវ និងផ្ទះរបស់មិត្តភក្តិសាច់ញាតិជាដើម។ ពលរដ្ឋមួយចំនួនបានអោយដឹងទេ ពួកគាត់មិនដែលជួបប្រទះទឹកជំនន់ខ្លំាងបែបនេះទេ តាំងពីពួកគាត់តាំងលំនៅនៅ​ទីនេះជាង២០ឆ្នាំមកនេះ។ ទឹកជំនន់នៅឆ្នាំនេះបានបំផ្លិចបំផ្លាញ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន និង បានឆក់យកជីវិតពលរដ្ឋមួយចំនួនតូចផងដែរ។