មកស្គាល់មុខកវីនិពន្ធនៅពីក្រោយភាពល្បីល្បាញរបស់បទចម្រៀង « វ៉ាក់សាំងមនុស្សក្បត់» ដែលកំពុងទទួលបានការគាំទ្រខ្លាំង

0

ពិតណាស់មានប្រិយមិត្តមិនតិចនោះទេដែលជាអ្នកគាំទ្រ Lyric Video « វ៉ាក់សាំងមនុស្សក្បត់» ចង់ស្គាល់មុខកវីនិពន្ធរូបណារបស់ផលិតកម្មដាវីត្រានៅពីក្រោយបទដ៏ល្បីមួយនេះជាក់ជាមិនខានឡើយ។

លោក គិន កក្កដា ដែលប្រិយមិត្តជាច្រើនធ្លាប់ស្គាល់លោកម្តងរួចមកហើយក្នុងបទដែលផ្ទុះខ្លាំងកាលពីឆ្នាំ២០២០ គឺបទ «ផ្ញើលុយចងដៃ ៨ ២០០ រៀល» ។ ថ្មីៗនេះ លោកបានចេញនួវបទ Lyric Video « វ៉ាក់សាំងមនុស្សក្បត់» ត្រឹមតែមួយថ្ងៃសោះ បទនេះត្រូវបានទស្សនិជនដែលជាអ្នកគ្រាំជិត១លាននាក់បានធ្វើការចែករំលែក និងធ្វើត្រាប់សម្តែងច្រៀងតាមបង្ហោះពាសពេសបណ្តាញសង្គម ជាពិសេសគឺTik Tok។

ជាមួយនូវការផ្ទុះនៃការគាំទ្រនេះ លោក គិន កក្កដាបានបង្ហើបឱ្យដឹងថា ការសរសេរបទចាក់វ៉ាក់សាំងនេះឡើងគឺ ចង់ផ្ញើរសារដល់បងប្អូនប្រជាពលរដ្ឋយល់កាន់តែស៊ីជម្រៅអំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃការឆ្លងជំងឺនេះ។

ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ MV « វ៉ាក់សាំងមនុស្សក្បត់» នេះ។ ហើយលោកអ្នកក៏អាចទាញយកកម្មវិធីអេប«App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

https://vt.tiktok.com/ZSejuerqV/

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

LEAVE A REPLY

Please enter your comment!
Please enter your name here