សួស វីហ្សា សប្បាយចិត្តពេលស្វាមីតែងខ្លួនជាមនុស្សស្រី

0

គ្រប់គ្នាភ្ញាក់ផ្អើល បំផុតនៅពេលដែល បានដឹងថា លោកថម មី និងសួស វីហ្សា ស្រាប់តែបង្ហាញ នូវស្ទីលថ្មី លើបណ្តាញសង្គមហ្វេសបុក ធ្វើអោយទទួល បានការគាំទ្រពេញ ទំហឹងពីសំណាក់ហ្វេនៗ។ ស្ទីលកាច់រាង ដើរតួជា មនុស្សស្រី របស់ថម មី ធ្វើអោយ សួស វីហ្សា រីករាយរហូតធ្វើអោយ នាងទទួលបាន ភាពជោគជ័យ ក្នុងការទាក់ទាញ អាជីវកម្មលើអន ឡាញ។

តារាកូន១សួស វីសា បានបញ្ចេញរូបភាពអោបថើបមាត់ប្ដីយ៉ាងរ៉ូមែកទិកដែលមើល ទៅ មិនចាញ់ថ្ងៃផ្ដើមស្នេហ៍គ្រាដំបូងឡើយហើយនាង ថែមទាំងថ្លែងសារថាស្រលាញ់ឧត្តម ស្វាមីនាងខ្លាំងណាស់។ការប្រកាសជាចំហរបស់វីសានៅពេលនេះក្រោយពីតារា ចម្រៀងមកពី ខេត្តស្វាយរៀងរូបនេះបានចាប់ដៃប្ដីងាកទៅធ្វើជំនួញ ជាបន្ដបន្ទាប់ដោយផ្អាកចេញ ច្រៀងសម្ដែង លើ ឆាក តន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែមកហើយ។

សួស វីសា បានផ្ដាច់ស្នេហ៍ជាមួយលោកមាស សាឡី ហើយនាងភ្ជាប់ស្នេហ៍ថ្មី ជាមួយ លោក ប៊ុនថុល ប៊ុនថង នឹងដឹកដៃគ្នារៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូន ស្រី ថ្ងៃទី៩ខែតុលាឆ្នាំ២០២០។ក្រោយវីសា-ថមមី ចាប់ដៃគ្នាជិត២ឆ្នាំនេះពួកគេសល់ទ្រព្យ ច្រើនដូចជាទិញបានផ្ទះវីឡារ និងដីធ្លីជាច្រើនកន្លែងទៀតព្រមទាំងជិះរថយន្ដទំនើបៗ មាន Lexus Lx570 ,Lexus Nx200t និងMazda ជាដើម។ប៉ុន្ដែសម្រាប់អាជីពចម្រៀងវិញវីសា ក៍ដូចជាមិត្តរួមក្រុមឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែរពោលគឺក្រោយមានប្ដីនិងកូន១ រៀង ៗខ្លួន នោះទីផ្សារចម្រៀងរបស់ពួកគេនៅទ្រឹងដូចគ្នា៕

វីសា កាន់តែមានភាពកក់ក្ដៅខ្លាំងថែមទៀតនោះគឺប្ដីនាងលោកប៊ុនថុល ប៊ុនថង ហៅថមមី បានធ្វើគ្រប់បែបយ៉ាងដើម្បីរកលុយ មកផ្គត់ផ្គងគ្រួសារពិសេសគឺនៅពេលថ្មីៗនេះលោកថមមី បានស្លៀកពាក់និង តុបតែង មុខបែបជាភេទទី៣(ខ្ទើយ)ដើម្បីឲ្យទស្សនិកជនចាប់អារម្មណ៍ ចូលមើលច្រើនជាប្រយោជន៍ ដល់ អាជីវកម្មរបស់ពួកគេនៅលើវិស្ស័យOnline ទៀតផងទើបធ្វើឲ្យវីសាកាន់តែ ស្រលាញ់ពេញចិត្តលោកថមមី និងហៅថាជា”ឧត្តមស្វាមី”។

LEAVE A REPLY

Please enter your comment!
Please enter your name here