ឆាយ វីរៈយុទ្ធ កាន់តែប្រើឥទ្ធិពលក្រោយពេលទទួលតំណែងជា BA

0

ក្រោយពីត្រូវបានក្រុមហ៊ុនPZX Cambodia ហ៊ានកុងត្រាអោយក្លាយជាអ្នកតំណាងផ្ដាច់មុខ ដោយគេឃើញរូបភាព និង វីដេអូរបស់លោក ត្រូវបានផលិតយកបង្ហោះយ៉ាងទូលំទូលាយនៅលើហ្វេសប៊ុក។ នៅតាមបណ្ដាហាងធំៗ ដែលផ្គត់ផ្គង់គ្រឿងបរិក្ខាជាច្រើនមុខ ក៏មានដាក់តាំងរូបរបស់លោកបញ្ឈរនៅតាមហាងទាំងនោះផងដែរ ទើបនៅតែធ្វើអោយលោក ឆាយ វិរៈយុទ្ធ នៅតែអណ្ដែតមុខមាត់ និង កេរ្តិ៍ឈ្មោះ ប្រជែងនឹងតារាល្បីៗ។ ស្ទើរជារៀងរាល់ថ្ងៃគេឃើញ ផេកតូចធំរបស់ក្រុមហ៊ុន PZX និង បណ្ដាហាងដែលមានផេកផ្ទាល់ខ្លួន បង្ហោះរូបរបស់លោកជាហូរហែរ ដែលជួយជំរុញអោយលោកនៅតែបន្តដក់ជាប់ក្នុងក្រសែភ្នែកមហាជន បើទោះជាគ្មានវេទិកាឡើងឆាកដូចក្នុងគ្រាមុន។

ឱកាសត្រូវបានក្រុមហ៊ុនដែលកុងត្រាយកលោកបង្កើតវីដេអូឃ្លីបថ្មី និង ថតរូបស្អាតៗសង្ហារៗរបស់លោកភ្ជាប់ជាមួយនឹងផលិតផល PZX ជាច្រើនប្រភេទ ក៏ជួយអោយលោកលេចធ្លោមិនអន់ដែរ ទាំងតួនាទីជា B.A របស់លោក មិនទាន់មានសកម្មភាពចុះចែកអំណោយ និង ចុះជួបអតិថិជនដោយផ្ទាល់ដូចការប្រកាសផង។ លោកក៏ត្រូវបានបណ្ដាក្រុមហ៊ុនផ្សេងៗ ទាក់ទងអោយថតប្រម៉ូតផងដែរ ដោយគ្រាន់តែមិនទាន់មានក្រុមហ៊ុនណា ហ៊ានកុងត្រាយកលោកផ្ដាច់មុខដូចគ្នាក្រុមហ៊ុន PZX ដែលកំពុងជោគជ័យក្នុងការនាំចូលផលិតផល កាស់ត្រចៀក Power Bank និង គ្រឿងបរិក្ខាជាច្រើនទៀត ដែលទូរស័ព្ទគ្រប់ម៉ូដែលត្រូវការ។ PZX Cambodia ហ៊ានទាំងផ្ដាច់មុខយកលោករហូតដល់២ឆ្នាំនោះផង ដែលធ្វើអោយលោកនៅតែរក្សាមុខតំណែងជាតារាដែលក្ដាប់ចំណូលខ្ពស់ពីការផ្សាយផលិតផលនៅក្នុងសម័យកូវីត១៩។

លោក ឆាយ វីរៈយុទ្ធ ធ្លាប់បានបញ្ជាក់ថា ឱកាសបានក្លាយជា អ្នកតំណាងផ្ដាច់មុខអោយផលិតផល PZX Cambodia កំពុងបើកមុខអោយមហាជននៅតែមើលឃើញពីការឈានឡើងរបស់លោក ហើយក៏ដោយសារតែតួនាទីនេះផងដែរ ដែលមានក្រុមហ៊ុនផ្សេងៗជាហូរហែរទាក់ទងអោយលោកថតផ្សាយ ដើម្បីអោយលោកទទួលបានប្រាក់ចំណូលជំនួសអោយការបាត់បង់រកលុយលើឆាក។ លោកថា សប្បាយចិត្តដែលបានតំណាងអោយផលិតផលដែលមានយុទ្ធសាស្ត្រប្រកួតប្រជែងនៅក្នុងទីផ្សារ ហើយក្នុងពេលបន្តបន្ទាប់ លោកក៏នឹងមានសកម្មភាពផ្សេងទៀត ដើម្បីធ្វើអោយផលិតផលទាំងអស់ របស់ PZX កាន់តែកំរើកទីផ្សារផងដែរ ដូចជា សកម្មភាពឃោសនាតាមតំបន់ ចែករង្វាន់ ចុះជួបតំណាង និង សកម្មភាពធ្វើសប្បុរសធម៌ជាមួយក្រុមហ៊ុន។

លោក ហ៊ាង សុភ័ក្ក្រ អគ្គនាយកក្រុមហ៊ុន PZX Cambodia បង្ហាញអារម្មណ៍រីករាយ ដែលក្រោយចាប់ដៃជាមួយលោក ឆាយ វិរៈយុទ្ធ គឺអាចធ្វើអោយផលិតផលរបស់ក្រុមហ៊ុនមានការឈានឡើង ដោយអាចធ្វើអោយផលិតផលស្ទើរតែគ្រប់មុខ ជាពិសេសគឺខ្សែសាក កាស់ត្រចៀក និង Power Bank មានតម្រូវការកើនឡើងនៅទូទាំងប្រទេស។ មកទល់ពេលនេះ ផលិតផលរបស់ PZX មិនគ្រាន់តែវាយលុកនៅក្នុងរាជធានីភ្នំពេញ និង បណ្ដាហាងធំៗតែប៉ុណ្ណោះទេ ទីតាំងចែកចាយនៅតាមបណ្ដាខេត្តក្រុងនានា បូករួមទាំងហាងលក់ទូរស័ព្ទខ្នាតតូច និង មធ្យម ក៌មានតម្រូវការផលិតផលម៉ាកនេះផងដែរ ដែលលោកចាត់ទុកថា គឺកើតឡើងដោយសារកម្លាំងជំរុញរបស់ លោក ឆាយ វិរៈយុទ្ធ និង ដៃគូសហការ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន PZX Cambodia កំពុងបង្កើនការនាំចូលនូវប្រភេទគ្រឿងបរិក្ខារទូរស័ព្ទទំនើបៗជាច្រើនមុខបន្ថែមទៀត ដូចជា ប្រភេទកាស Blutooth មានខ្សែ និងគ្មានខ្សែរ Power bank និងផលិតផលជាច្រើនទៀត ដោយសារតែកំណើនតម្រូវការ។

LEAVE A REPLY

Please enter your comment!
Please enter your name here