ម្ចាស់ជ័យលាភីឯកឆ្នាំ2021 ងិន ម៉ារ៉ាឌី មានគុណសម្បត្តិសឹងតែដូចរៀមច្បង រ៉េត សារីតា

0

កញ្ញាងិន ម៉ារ៉ាឌី ពាក់ស្លាកលេខ១៥ បានក្លាយជា ម្ចាស់ជ័យលាភី លេខ១ ក្នុងការប្រកួតMiss Universe Cambodia 2021។ កញ្ញាដ៍ស្រស់សោភា រូបនេះ មានចំនុចៗពិសេស ច្រើនដែលគួរអោយទុកចិត្ត ហើយសមទទួល បានមកុដជាង២មុឺនដុល្លារក្នុងដៃ។ ចំពោះគុណសម្បត្តិដែល ស្រីស្អាតនេះ មាន គឺមិនតក់ស្លុតចំពោះការងារ ក្លាហានរឹងមាំ ឆ្លាតវៃ យល់ការងារ ផ្ចិតផ្ចង់ល្អ។ អ្វីដែលគេមើលឃើញ នាងជាពិធីការិនីម្នាក់ ជាតារាម៉ូដែល និងអ្នកសម្តែង គិតទៅជាភាពចៃដន្យមួយ ដែលនាងមាន ដូចកញ្ញា រ៉េត សារីតាតែម្តង។

កញ្ញាងិន ម៉ារ៉ាឌី បានហក់ដល់នាទី Top3 ដែល មាន បេក្ខនារីស្លាកលេខ លេខ៥ និងរូបនាង។ ម៉ារ៉ាឌី បានឆ្លើយថា នាងចូលវិស័យសិល្បៈ យូរដែរ ប៉ុន្តែចង់ហក់មកប្រឡូកការប្រឡងបវរកញ្ញា ម្តង។ ហេតុផលចង់បង្ហាញភាពក្លាហាន ការជម្នះ ដែលមានក្នុងខ្លួន។ អ្វីដែលនាងឆ្លើយបានល្អ នោះគឺ ការបំបាត់ភាពរើសអើង គួរកុំមាននៅក្នុងសង្គមព្រោះសង្គមរីកចម្រើន គួរកុំមានការរើសអើងគ្នា នាំអោយបង្អាក់ដំណើរការ។ ភ្លាមៗនាងត្រូវបានសារទរដោយសំឡេងទះដៃ និងស្រែកហ៊ោរពេញឆាកផ្សាយផ្ទាល់។

ការប្រឡងមួយនេះ បានបញ្ចប់ទៅកាលពីយប់ថ្ងៃទី២៨ តុលា ឆ្នាំ២០២១ ដោយរកបាននារីកំពូលសម្រស់ មិនចាញ់ឆ្នាំមុន។ ម្ចាស់មកុដ និងត្រៀមខ្លួនរួចរាល់ដើម្បីឆ្ពោះទៅ ដំណើរឆាកអន្តរជាតិ ដែលជម្រុញអោយ នាងព្យាយាមបន្ថែមទៀតសម្រាប់ ដកបទពិសោធន៍ នៅលើឆាកធំ។ ការប្រកួតបវរកញ្ញានៅ កម្ពុជា បាននឹងកំពុងទទួលបានភាពទាក់ទាញ និងតាមដានណាស់ពីសំណាក់ហ្វេនៗ ខុសពីពេលមុនៗ។ ម្ល៉ោះហើយអោយតែមានការ ប្រឡងរមែងមានការដេញដោល ពេញបណ្តាញសង្គមវិភាគបេក្ខភាព នេះនោះ មិនឈប់ឈ។

LEAVE A REPLY

Please enter your comment!
Please enter your name here