មិនសរសើរមិនបាននឹងសម្រស់លោកជំទាវ មួយឡេង ពេលគ្រងឈុតទង់ជាតិខ្មែរ

0

ដ្បិតតែធ្លាប់ទទួលបានការសរសើរថាជាតារាអនឡាញដែលបានចូលរួមលើកស្ទួយវប្បធម៌ជាតិ ដោយតែងតែស្លៀកពាក់បែបបុរាណ និង ឈុតសម្អាងការជាហូរហែរ តែលោកជំទាវ មួយឡេង ម្ចាស់ហាងមាសពេជ្រ និង ស្វាមី នៅតែទទួលបាននូវការសរសើរលើសពីពេលមុន នៅពេលលោកជំទាវ និង ស្វាមី ដឹកដៃគ្នាគ្រងឈុតទង់ជាតិខ្មែរ ដែលត្រូវបានមហាជន ចាត់ទុកថា គឺជាឈុតតំណាងជាតិ ដែលកំពុងតែទទួលការចាប់អារម្មណ៍នោះ។ មួយឈុតនេះ ធ្វើអោយសម្រស់របស់លោកជំទាវឡើងប្លែកតែម្ដង ខណៈដែលស្វាមីរបស់លោកជំទាវ ដែលជាមន្ត្រីផ្កាយ២នៅក្រសួងមហាផ្ទៃ ក៏បង្ហាញពីការចូលរួម និង លើកទឹកចិត្តគួរអោយសរសើរ។

លោកជំទាវទើបតែត្រូវបានគេដឹងថាទើបតែត្រលប់ពីអាមេរិក និង ទើបតែចេញពីកន្លែងធ្វើចត្តាឡីស័ក្តបាន៣ថ្ងៃប៉ុណ្ណោះ តែដោយសារតែលោកជំទាវស្រលាញ់ពេញចិត្តនឹងសំលៀកបំពាក់មួយឈុតនេះពេក ក៏ដូចជាចង់ចូលរួមបំផុសអោយឈុតប្រណិតមួយនេះ ត្រូវបានសុះសាយកាន់តែខ្លាំង ទើបលោកជំទាវចំណាយពេលវេលា និង ថវិកាស្លៀកគ្រងតែម្ដង កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០២១ កន្លងទៅ នៅភូមិគ្រឹះផ្ទាល់ខ្លួន នៅក្បែរច្រមុះជ្រូកស្ទឹងមានជ័យ។

ស្វាមីរបស់លោកជំទាវ ក៏បានស្លៀកឯកសណ្ឋានជាមន្ត្រីផ្កាយ២ ឈរថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកជំទាវផងដែរ ទើបអ្នកទាំងពីរត្រូវបានអ្នកលេងហ្វេសប៊ុកសរសើរថា គឺជាគូស្នេហ៍ដែលសកម្មទាំងការងារចែកអំណោយ សប្បុរសធម៌ និង បំផុសនូវការស្រលាញ់វប្បធម៌ជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here