លោក ស៊ុក សុភា បង្ហាញខ្លួននៅកម្ពុជា ទាំងចំណងស្នេហ៍រង្គោះរង្គើរ

0

ការចុះមកស្ងាត់ៗរបស់លោក កំពុងបញ្ឆេះរឿងរ៉ាវដែលស្ងប់ទៅហើយ អោយកាន់តែពិបាកផ្សះផ្សារ ហើយប្រសិនបើលោកដាក់កំហិតមិនឡើងទៅវិញឆាប់ៗទៀត ស្ថានភាពរង្គោះរង្គើ នឹងកាន់តែអាក្រក់។ ប្រភពដែលទម្លាយបន្តបានរៀបរាប់អោយដឹងថា លោក ស៊ុក សុភា មិនមែនត្រូវបានភរិយាបណ្ដេញចេញនោះទេ ប៉ុន្តែគឺលោកសុខចិត្តចុះមកកម្ពុជា ហើយមិនព្រមទទួលយកការផ្សះផ្សាតែម្ដង ដោយគេមិនទាន់ដឹងថា តើលោកចុះមកស្រុកខ្មែរលើកនេះ តើចុះមករហូត ឬ គ្រាន់តែចុះមកមួយរយះនោះឡើយ។

មានការទម្លាយថា ក្រោយពេលមានរឿងលើកចុងក្រោយជាមួយភរិយា លោក សុក សុភា បានសម្រេចចិត្តទៅរស់នៅក្នុងផ្ទះមួយរបស់អ្នករាប់អាន ហើយយូរៗម្ដង លោកគ្រាន់តែទៅអើតមើលកូនៗប៉ុណ្ណោះ ហើយដោយការដោះស្រាយហាក់គ្មានលទ្ធផលទើបលោកចុះមកកម្ពុជាតែម្ដង ដោយការចុះមកនេះ ក៏មិនបានជូនដំណឹងភរិយានោះដែរ ខ្លាចមានការឃាត់ឃាំង ដើម្បីអោយលោកធ្វើឯកសារណាមួយ ដើម្បីបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធជាមុនសិន ឬ តម្រូវអោយផ្ទេរសិទ្ធិពាក់ព័ន្ធនឹងរបស់ទ្រព្យដែលមានឈ្មោះរួមគ្នា។ ដំណើរលោក សុក សុភា មកដល់ស្រុកខ្មែរ អត់ទាន់មានអ្នកណាឆ្លើយបាននៅឡើយទេ ថាលោកត្រលប់ទៅវិញឬទេ ហើយមកដើម្បីធ្វើអ្វីខ្លះទេ ខណះដែលលោកក៏បានត្រឹមតែបង្ហោះថា បានមកដល់កម្ពុជាហើយ តែហាក់ស្ងប់ស្ងាត់មិនឆ្លើយតប និង មិនមានប្រតិកម្មរហ័សលើទំនាក់ទំនងសួរនាំលើហ្វេសប៊ុកនោះ តែលោកតែងបង្ហោះសកម្មភាពរីករាយជាមួយគ្រួសារ និង មិត្តភ័ក្ត្រ ហាក់មិនខ្វល់ពីរឿងរ៉ាវកើតឡើង។

អ្នកនាង លុយ សារីណា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយអ្នកនាងបញ្ជាក់ថា រឿងលោកទៅកម្ពុជាក៏អ្នកនាងមិនបានដឹង ហើយបើលោកត្រលប់មកវិញ ឬ មិនត្រលប់មកវិញក៏ជាការសម្រេចចិត្តរបស់លោក។ អ្នកនាងថា សុំមិនធ្វើការបកស្រាយទេ ហើយបើចង់ដឹងពីរឿងរ៉ាវនេះច្បាស់ អ្នកនាងស្នើអោយសួរលោក សុក សុភា។ យ៉ាងណាក៏ដោយ នៅក្នុងវីដេអូ Live របស់អ្នកនាង គឺឃើញកូនស្រីពៅរបស់អ្នកនាងយំនឹកឳពុក ដែលមើលហើយគឺសង្វេគសម្រាប់ជីវិតបាក់បែកមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here