« វាក់សាំងមនុស្សក្បត់» ផ្ទុះការគាំទ្រពេញសង្គម Tik Tok

0

ត្រឹមតែ១យប់១ថ្ងៃ ក្រោយការដាក់បង្ហោះប៉ុណ្ណោះ MV « វាក់សាំងមនុស្សក្បត់» របស់ផលិតកម្មដាវីត្រា ត្រូវគេអណ្ដែតបាចសាចពេញក្នុងបណ្ដាញសង្គម ជាពិសេសគឺសង្គម Tik Tok តែម្ដង ដោយគេឃើញអ្នកចូល View បទនេះក៏នេះឈានដល់ខ្ទង់លាន ហើយនៅក្នុងបណ្ដាញ Tik Tok ក៏មានអ្នកយកបទនេះមកសម្ដែងត្រាប់យ៉ាងផុលផុស ដែលធ្វើអោយបទនេះមានការចាប់អារម្មណ៍។ ជាមួយនឹងការត្រាប់តាម ហលយចែកចាយត្រឹមតែរយៈពេលខ្លីនេះ បានធ្វើអោយចម្រៀងមួយបទនេះ របស់ ដាវីត្រា មានសន្ទុះនៅលើបណ្ដាញសង្គម ហើយតារាចម្រៀង កញ្ញា វឿន ជីវ៉ា ក៏មានទឹកមាត់លេបជាមួយបទនេះផងដែរ បន្ថែមពីលើបទផ្ទុះៗរាប់មិនអស់ផ្សេងទៀតរបស់នាង។ អ្នកគាំទ្រយល់ថា បទនេះ កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយសារតែមានអត្ថន័យចាក់ដោត ស្របពេលដែល វឿន ជីវ៉ា ក៏បកស្រាយបទចម្រៀងបានពីរោះព្រមគ្នា។ មានការរំពឹងថា បទ”វ៉ាក់សាំង មនុស្សក្បត់” នឹងអាចឡើងសន្ទុះខ្លាំងជាងបទមុនៗរបស់នាង ដោយសារតែទើបតែចេញបង្ហោះតែមានអ្នកច្រៀងតាម និង យកបង្ហោះគគ្រឹកគគ្រេងនៅក្នុងពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here