កូវីដ19 ធ្វើឱ្យគម្រោងក្រុងពាលីភោជនីយដ្ឋាន បាយ័ន សាខាទី4ត្រូវបង្រួម

0

តាមគម្រោងអគ្គនាយិការភោជនីយដ្ឋាន បាយ័ន និង ម្ចាស់សាខាទី4 នឹងធ្វើពិធីធំដុំក្នុងថ្ងៃបុកគ្រឹះសាងសង់សាខាថ្មី តែដោយសារតែកូវីដ19 ទើបធ្វើឱ្យពិធីនេះត្រូវបានបង្រួមនៅត្រឹមការសែនព្រេនយ៉ាងសមញ្ញ ដើម្បីបញ្ចៀសនូវការជួបជុំ។ យ៉ាងណាមិញផ្អែកតាមរូបភាពជាច្រើនសន្លឹក បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទីតាំងដែលគ្រោងបើកសាខាទី4នោះមានផ្ទៃដីធំទូលាយ និងជាទីតាំងនៅក្បែរមន្ទីរពេទ្យសែនសុខ ដែលស្ថិតនៅក្បែរផ្លូវកែងដែលមានមនុស្សអ៊ូអរឆ្លងកាត់នោះ។

លោកស្រី ថេ ដាឡែន អគ្គនាយិការភោជនីយដ្ឋានបាយ័ន បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់សាខាទាំង4 រកបានទីតាំងយ៉ាងគាប់ប្រសើរនៅតំបន់សែនសុខ ដែលលោកស្រីយល់ថា ជាតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកអាជីវកម្ម។ ក្រោយសែនព្រេនបុកគ្រឹះសាងសង់នេះ លោកស្រីក៏នឹងជម្រុញឱ្យម្ចាស់សាខាពន្លឿនការសាងសង់ឱ្យឆាប់រួចរាល់ ដើម្បីឆាប់បានបើកទទួលភ្ញៀវនៅដើមឆ្នាំខាងមុខផងដែរ។

បន្ទាប់ពីបង្ហាញឱ្យដឹងពីទីតាំងសាខាថ្មីនេះលោកស្រីក៏បានបង្ហើបថា ទីតាំងសាខាទី5ដែលបានកុងត្រាបើកដំការការក៏ឋិតនៅតំបន់ដែលមានសក្តានុពលផងដែរ តែលោកស្រីសុំសិទ្ធិមិនទាន់បង្ហើបនៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here