មើលហើយ ពិតជាក្ដុកក្ដួល នឹងរឿងពិតរបស់តារាចម្រៀង អ៊ីណូ

0

ខុសពីតារាចម្រៀងផ្សេងទៀតដែលចេញបទអបអរភ្ជុំ ដោយលើកយកបញ្ហាក្នុងសង្គម ឬជីវិតពិតរបស់បុគ្គលណាម្នាក់យកមកធ្វើជាសាច់ចម្រៀង តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បែរជាត្រូវគេអះអាងថា និពន្ធបទ«ពុកឈឺថ្ងៃភ្ជុំ»ស្ដែងពីរឿងពិតរបស់ខ្លួនទៅវិញ។ ចម្រៀងមួយបទនេះរបស់លោក ទទួលបានគាំទ្រភ្លាមៗ តែលោកនៅតែអះអាងថាមិនទាន់ហ៊ានរំពឹងខ្លាំងនៅឡើយទេ ដោយរង់ចាំអ៊ុតមើលសន្ទុះក្រោយការបង្ហោះមួយប្រាវទៀតសិន។

ចាត់ទុកថាជាការចាប់អារម្មណ៍មួយ ដែលបទចម្រៀងក្ដៅៗរបស់ លោក អ៊ីណូ ត្រូវគេទម្លាយថាជាបទដែលឆ្លុះបញ្ចាំងពីអារម្មណ៍ពិតរបស់ម្ចាស់សំឡេងរូបនេះ។

ប្រភពពីផលិតកម្មសាន់ដេ បានអះអាងថា កាលពីមួយរយៈមុនឪពុករបស់តារាចម្រៀងសាន់ដេ មានជំងឺធ្ងន់ធ្ងរ ដោយត្រូវបន្ទោងស៊ីរ៉ូមរាល់ថ្ងៃ ទើបធ្វើអោយលោកខ្វល់ខ្វាយក្នុងប៉ុន្មានថ្ងៃមុន។ អ៊ីចឹងហើយទើបលោកនិពន្ធនូវបទនេះឡើង បន្ទាប់ពីមានអារម្មណ៍ក្ដុកក្ដួលពេលឪពុកឈឺធ្ងន់ ស្របគ្នាដែលលោកក៏ធ្លាប់បានសាងកំហុសដោយមាត់ធំមាត់តូចដាក់ចំពោះឪពុក ដែលទង្វើនេះ ត្រូវគេដឹងថាកើតមានស្ទើរគ្រប់បុគ្គលកូនៗចំពោះអ្នកមានគុន។ បទចម្រៀងមួយនេះ ត្រូវគេអះអាងថានឹងទទួលបានជោគជ័យ ដោយសារតែខ្លឹមសារមិនមែនត្រូវតែចំពោះរឿងពិតរបស់លោកអ៊ីណូទេ ប៉ុន្តែក៏ត្រូវនឹងសាច់រឿងរបស់មនុស្សភាគច្រើន ជាពិសេសគឺអ្នកដែលធ្លាប់ខុសចំពោះឪពុក ក្នុងពេលឪពុកមានវ័យកាន់តែជ្រេ ហើយមានជំងឺ។

លោក អ៊ីណូ ថាបទចម្រៀងដែលទើបបង្ហោះក្ដៅនេះ ពិតជាស្ដែងចេញពីសាច់រឿងពិតរបស់លោក និងលោកឪពុកពិតមែន ដោយលោកសារភាពថាឪពុករបស់លោកមានជំងឺចាស់ដោយត្រូវបន្តោងស៊ីរ៉ូមរាល់ថ្ងៃ ទើបតែបានធូរស្រាលមុននេះនោះផង។ លោកថាចម្រៀងមួយបទនេះ ស្ដែងឡើងចេញពីអារម្មណ៍រន្ធត់ចិត្តក្នុងពេលឪពុកមានជំងឺធ្ងន់ធ្ងរ ដោយលោកបានទាំងចាត់ទុកថាសាច់រឿងក្នុងបទចម្រៀងទាំងមូល មិនខុសពីការបន់ស្រន់ចំពោះឪពុកអោយជាសះស្បើយនោះផង។

តោះទស្សនាសាច់រឿង និងស្ដាប់បទចម្រៀង«ពុកឈឺថ្ងៃភ្ជុំ»ដែលស្ដែងពីរឿងពិតរបស់លោកអ៊ីណូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here