ព្រឹត្តិការណ៍Miss Grand Cambodia 2021 បានបិទបញ្ចប់ ក្រោមរកឃើញបេក្ខភាព និងម្ចាស់មកុដពិតជាសាកសម

0

ការប្រកួតកម្មវិធី Miss Grand Cambodia 2021 បានបញ្ចប់ដោយជោគជ័យហើយ កាលពីរាត្រីថ្ងៃទី៩ តុលា ឆ្នាំ២០២១ មុននេះ។ បេក្ខនារីចំនួន៥ រូបបានក្លាយជាម្ចាស់មកុដ ក្រោយឃើញថា ឆ្លាតវៃ ពិតប្រាកដនោះ។ ជាពិសេសបំផុតឆ្នាំនេះ ម្ចាស់ជ័យលាភីលេខ១ តួឯកគ្រងមកុដ គឺពិតជាសាកសមបំផុត រហូតមហាជនកោតសរសើរថា រើសបានល្អ ពិតជាមានតិចនិច ហើយនារីកំពូលសម្រស់ ប៉ូគឹមថេង សុតធីតា នឹងក្លាហានជាថ្មីទៀតឆ្ពោះដំណើរ ដណ្តើមមកុដនៅលើឆាកអន្តរជាតិខាងមុខ។

ឈុតតំណាងជាតិ ដែលល្អដាច់គេបានទៅលើ ខេត្តសៀមរាប ។ ចំណាត់ថ្នាក់លេខ៥ តំណាងខេត្តកំពង់ឆ្នាំង កញ្ញាសុខ រ៉ាត់ចារៈកន លេខ៤ តំណាងខេត្តកំពតកញ្ញាកែវ សេងលីហួ លេខ៣ ក្រុងព្រះសីហនុកញ្ញា អែម គន់ថង លេខ២ ខេត្តកំពង់ចាម កញ្ញា អុិន លក្ខិណា ហើយនាងនឹងតំណាងកម្ពុជា ចេញទៅប្រកួតលក្ខណៈអន្តរជាតិ ក្នុងកម្មវិធីស៊ុពើណាសូណល់២០២១ផងដែរ។ជាមួយកម្ពស់១ម៉ែត្រ៧៥ ប៉ូគឹមថេង សុតធីតា ធ្លាប់ជាអតីតម្ចាស់ម្កុដក្នុងកម្មវិធីបវរកញ្ញាទេសចរណ៍ពិភពលោក ចំណាត់ថ្នាក់លេខ៣ នៅប្រទេសចិន និងជា បវរកញ្ញាចក្រវាលលេខ៤ផងដែរ។ នេះចាត់ទុកថា នានមានគ្រឹះប្រឡងវរកញ្ញាខ្លាំងបំផុត គ្រាន់តែមិនទាន់ដល់គោលដៅតាមចិត្តប្រាថ្នានោះ។

ឆ្នាំនេះលោកអុិន សុភិនដែលជាអ្នកគ្រប់គ្រងការប្រកួត ឃើញថា គូសវៀសបានល្អ នូវវគ្គនីមួយៗហើយមិនសូវ មានការរិះគន់ ទទួលបានការសារទរពីអ្នកទស្សនាភាគច្រើន។ សូម្បីតែឆាកក៍ ទាក់ទាញ ការបែងចែក បវរកញ្ញាក៍ល្អក្នុងការដើរ។ លើសពីនេះបានរៀបក្រឡា អោយអតីតជ័យលាភី មុនៗបានបង្ហាញខ្លួន ដើម្បីទាក់ទាញទាំងអស់គ្នា។ ម្ល៉ោះហើយទើបក្រុមការងារ មានមោទនភាពចំពោះការខិតខំហើយ មានការគាំទ្របើទោះកន្លងទៅ មានការលើកឡើងបែបណា។ ទីបំផុតលោកបានធ្វើអោយ ផ្ទុះការតាមដាននិង សង្ឃឹមថាឆ្នាំក្រោយ រើសបេក្ខភាពរិតតែល្អបន្តទៀត។