លោក សែម សង្វាត ម្ចាស់បទ”កម្មករឆ្លងដែន” ទទួលមរណភាពយ៉ាងកំសត់

0

មានរន្ធត់ចិត្តមិនតិចទេ បន្ទាប់ពីអតីតតារាចម្រៀងក្នុងក្រុម EV Band លោក សែម សង្វាត បានទទួលមរណភាពយ៉ាងអណោធអធម ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកមានជម្ងឺធ្ងន់ធ្ងរផ្នែក សួត និង ថ្លើមជាយូរមកហើយ តែប្រឹងតស៊ូលក់ផ្លែឈើយកលុយព្យាបាលខ្លួននាពេលកន្លងមក។

តារាសិល្បៈជាច្រើនបានបង្ហោះរំលែកទុក្ខជុំវិញមរណភាពរបស់លោក កាលពីព្រឹកថ្ងៃទី១ តុលា ឆ្នាំ២០២១ ដោយរូបភាពចុងក្រោយរបស់លោកគឺមើលទៅក្ដុកក្ដួល និង គួរអោយសង្វេគយ៉ាងខ្លាំង។ មរណភាពរបស់លោកក៏ចាត់ទុកថាគឺជាការបាត់បង់អ្នកសិល្បៈមួយរូប នៅក្នុងកាលៈទេសៈនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here