បើគិតមកទល់ពេលនេះ អុិត ស្រីពីន បានក្លាយជាមេម៉ាយ២លើកមកហើយ។ ចុងក្រោយនេះ នាងទើបតែបង្ហាញសញ្ញា រកឃើញគូថ្មីដោយបុរសរស់នៅ អាមេរិកនោះ អាចធ្វើអោយចំណងស្នេហា យូរអង្វែង ដូចគេដ៍ទៃទៀត ប្តី១ប្រពន្ឋ១ ដល់ចាស់កោងខ្នង។ អ្នកនាង អុិត ស្រីពីន ដែលបានរៀបការចេញទៅ សាងជីវិតថ្មីលើដី អាមេរិកឃើញថា មានការលេចឭថា បានចែកផ្លូវរៀបការនោះយូរហើយ។ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អុិត ស្រីពីន បានបង្ហាញ តម្រុយថ្មីថា មានអ្នកត្រូវចិត្តដោយ អាចថាគូគាប់ស្អំបេះដូង។ យ៉ាងណា នេះជាការសន្និដ្ឋានក្រៅផ្លូវការ លើអតីតសមាជិកក្រុមរៃមាសនេះ តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីអ្នកនាងអ៊ិត ស្រីពីន ផ្ទាល់រឿងរកបានសង្សារក្មេងនោះទេព្រោះមិនអាចទាក់ទងបាន។ប៉ុន្ដែចំណងស្នេហាថ្មីនេះអ្នកនាងស្រីពីន បានបើកបង្ហាញបញ្ចេញនៅលើបណ្ដាញសង្គមជាសាធារណៈគ្មានការលាក់លៀមនោះទេ។ចំពោះភាពស្អិតល្មូតស្នេហ៍នោះដែរមើលទៅអ្នកនាងស្រីពីន ជ្រើសផ្លូវសាងស្នេហ៍តាមបែបអ៊ឺរ៉ុបព្រោះគ្មានសញ្ញារៀបការនោះទេតែស្រីពីន និងសង្សារចិត្ត១ថ្លើម១និងគ្នាទៅហើយ។
គូរំលឹកថាអ៊ិត ស្រីពីន បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាបុរសនៅស្រុកខ្មែរដោយបន្សល់ចំណងដៃកូន៣នាក់(ស្រី២)ហើយនាងបានរៀបការជាមួយគូស្នេហ៍ថ្មីកាលពីឆ្នាំ២០០៦ ដែលជាកូនថៅកែហាងលក់មាសមួយនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក តែក្នុងជំនួបតាមឆាតហ្វេសបុកកាលពីខែមុនអ្នកនាងស្រីពីន ថាបានចែកផ្លូវគ្នាជាមួយបុរសនោះជាង៤ឆ្នាំហើយ ប៉ុន្ដែនាងថាមិនអាចប្រាប់ពីមូលហេតុបានទេព្រោះខ្លាចប៉ៈពាល់ដល់កិត្តិយសទាំងសងខាងហើយពេលនេះនាងនៅតែបន្ដអាជីពចម្រៀងពោលគឺឲ្យតែមានគេហៅច្រៀងនាងនឹងទៅ។