នាងលាភ និង នាយក្រឹម កាន់តែប្រឹងពង្រឹងធនធានពេលកូនៗកាន់តែធំ

0

ចាប់តាំងពីនាងលាភ ដែលបានចងក្រងគ្នាជាមួយ នាយក្រឹមជាប្តីប្រពន្ឋគ្នា ហើយបានបន្សល់នូវចំណងដៃកូនស្រីភ្លោះ ឃើញថាគ្រួសារថ្មីមួយនេះ ទទួលបានសញ្ញាណល្អជាងមុន។ ស្រីលាភ និងនាយ ក្រឹមឃើញថា ចែកជើងគ្នា ចេញទៅរកសុីហើយ ក៍បន្ថែមល្បឿន ការងារអុកឡុកសិល្បៈ អោយកាន់តែផុសផុល មិនអោយទំនេរ ទាន់កំពុងមានទីផ្សារ។

ទស្សនិកជន មួយចំនួនសរសើរនាយ ក្រឹម ដែលអាចឆកយកបេះដូង តារាកំប្លែង គង់ ច័ន្ទសុីណា ហៅស្រីលាភ អោយក្លាយជាចំណងស្នេហ៍។ អ្នកទាំង២ បានរស់នៅជាប្តីប្រពន្ឋក្រោមដំបូលផ្ទះតែមួយ ដោយមានកូនប្រឡែងពេញផ្ទះយ៉ាងកក់ក្តៅ។ ចំណែកនាយ ក្រឹមវិញ ពេលនេះវ័យកាន់តែ ហក់ទៅមុខ លោកកាន់តែសម្រុកចេញទៅធ្វើការរកលុយ ទុកអោយប្រពន្ឋកូន។ មិនថាឡើយសម្តែង សូម្បីតែការងារ ឡាយ លក់របស់របរលើផេក ក៍នាយក្រឹមធ្វើការដែរ។ អ្វីដែលគេមើល ឃើញទាំងនាងលាភ និងស្វាមីតារាល្បី ១គូនេះ បានបង្កើតរបរអន ឡាញ ដោយលក់ផលិតផល គ្រឿងសំអាងដូចគេឯង ។ ប្រការនេះដើម្បីជួយគ្នាទប់ទល់ ជីវភាពដែលត្រូវចំណាយចាំបាច់រាល់ថ្ងៃ ទើបត្រូវប្រឹងទាំងអស់គ្នាបានទប់ឈ្នះ។

ស្រីលាភ បញ្ជាក់ថា កូនទាំង២ដែលនៅតូចពីមុន ពេលធំធាត់ច្រើន ដោយអាចអោយ អ្នកផ្ទះមើលថែទាំខ្លះ។ ចំណែកនាង ក៍ឈ្លៀតពេលងាកមកសម្តែងវិញ ព្រោះខកខានច្រើនខែ។ម្យ៉ាងទៀត មិនអាចសម្ងំនៅផ្ទះ យូរទៀតត្រូវបន្តជួយគ្នា ដើម្បីអោយរីកចម្រើនតទៅមុខទៀត។ បើទោះបីជា ស្រីលាភ ចេះស្ទាត់លើជំនាញកំប្លែង តែតារាស្រីរូបនេះ ហក់មិនណយដែរ ផ្នែកតារាសម្តែង ដោយចេះចូលតួបានល្អ ទាំងឆ្នាស់ឆ្នើម ។ ពិសេសតួអង្គកម្សត់នាងទទួលការចាប់ អារម្មណ៍ ក្រោយបញ្ចាំងលើកញ្ចក់ទូរទស្សន៍។

LEAVE A REPLY

Please enter your comment!
Please enter your name here