មាស សុខសោភា នាំគ្រួសារទៅធ្វើបុណ្យនៅស្រុកកំណើត ទោះរវល់ការងារ

0

មាស សុខសោភា តាំងពីចាប់ជំនួញ ជាមួយ ស្រីអូន សម្រស់ធម្មជាតិមក ឃើញថា មានការលូតលាស់ បន្ថែមទៀតរឿងមុខរបរ។អ្នកនាង មានទឹកចិត្តជា អនេកហើយជ្រះថ្លាចិត្ត ពេលបិណ្ឌមួយ មកដល់ភ្លាមសម្រេចទៅធ្វើបុណ្យដាក់បិណ្ឌ វេនទី១យ៉ាងជ្រះថ្លាក្នុងចិត្តក្រៃលែង។
តារាចម្រៀងនាង មាស សុខសោភា តែងតែមិនចោលពីការមកធ្វើបុណ្យនៅឯស្រុកកំណើតឡើយ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌម្តងៗ។ជាអ្នកកើតជានៅស្រុកកៀនស្វាយ ខេត្តកណ្តា មាស សុខសោភា តែងតែឆ្លៀតពេលមកស្រុកកំណើត ដើម្បីធ្វើបុណ្យជូនឧទ្ទិសជូនញាតិការ​ ជាពិសេសឪពុករបស់នាងដែលបានចែកឋានទៅជាច្រើនឆ្នាំ។ដោយឡែកសម្រាប់ឆ្នាំនេះ មាស សុខសោភា បានរួមដំណើរជាមួយម្តាយ បងប្រុស និងញាតិមិត្តមួយចំនួនបានមករៀបចំពិធីកាន់បិណ្ឌ​​ និងបង្សុកូលជូនឪពុករបស់នាង នៅក្នុងវត្តប្រជុំសាគរខ្សំ​ ស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅទីនេះនាងបានធ្វើចេតិយ៍មួយសម្រាប់ដាក់ដ្ឋិធាតុឪពុករបស់លោកសម្រាប់គោរពបូជាពេលពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់ម្តងៗ។
បើទោះបីជាបានចេញទៅរស់នៅទីកន្លែងផ្សេង ឆ្ងាយពីទឹកដីកំណើតក៏ដោយ ប៉ុន្តែ​​ មាស សុខសោភា ហាក់មិនបានភ្លេចទីកន្លែងកំណើតដែលនាងធ្លាបមានអនុស្សាវរិយ៍ច្រើនរាប់មិននោះដែរ។នាងបានឆ្លៀតឱកាសពីការមមាញឹកការងារមកលេងស្រុកកំណើតឪពុក ដើម្បីជួបជុំបងប្អូន និងមិត្តភក្តិដែលធ្លាប់សិក្សានៅទីនេះជាមួយគ្នា។មាស សុខសោភា ត្រូវបានគេដឹងថា នាងមានការតស៊ូយ៉ាងខ្លាំង ទម្រាំបានក្លាយជាតារាចម្រៀងល្បីឈ្មោះមួយរូបរហូតមកដល់បច្ចុប្បន្ននេះ។ត្បិតជាតារាចម្រៀងចាស់វស្សាពិតមែន ប៉ុន្តែតារារូបនេះនៅតែបន្តភាពល្បីល្បាញរបស់ខ្លួនមកដល់បច្ចុប្បន្ន ដោយសារបទចម្រៀងរបស់នាងនៅតែមានការគាំទ្រពីស្រទាប់មហាជន ជាពិសេសយុវវ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here