សួស វីហ្សា ខកដំណើរការងារសិល្បៈមួយរយៈធំ តែកម្រិតជីវភាពមិនធម្មតា

0

តារាចម្រៀង សួស វីហ្សា បានធ្វើអោយមហាជន តាមដានច្រើននៅពេលដែលនាង ស្រាប់តែ ចំណាយពេលជាច្រើនម៉ោងដើររើសពេជ្រ ទិញពាក់លម្អ។ បើទោះជានាង ខកដំណើរចេញច្រៀង ដើម្បីទប់ស្កាត់កូវីដ ក៍គេមើលឃើញថា វីហ្សានៅតែមាន កម្រិតជីវភាពល្អប្រសើរ ទោះខកដំណើរ ច្រៀងរកលុយយូរយ៉ាងណា។
សួស វីហ្សាដែលចុងក្រោយនេះរវល់ច្រើនតែ លើការលក់តាមOnlineនោះ ស្រាប់តែ បានបណ្ដើរប្ដីនាងលោក ប៊ុន ថុល ប៊ុនថង ហៅ ថមមី ទៅទិញគ្រឿងអលង្ការមាស ពេជ្រ ពាក់ស្រោចខ្លួនរហូតអស់លុយជាង១០ម៉ឺនដុល្លារឯណ្ណោះ។ទាំង អ្នកសិល្បៈរួមអាជីពនិងមហាជនពិតជាមានការចាប់អារម្មណ៍នៅពេលដែលឃើញវីសា លេងគ្រឿងមាស ពេជ្រម្ដង ចំណាយ ដល់ ទៅ អស់ ជាង១សេនដុល្លារនៅរដូវកូវីដនេះ ដែលនេះមិនត្រឹមតែបញ្ជាក់ថានាង គ្មានវិបត្តិ សេដ្ឋ កិច្ចនោះទេនោះទេ ប៉ុន្ដែថែម ទាំងសល់លុយជាច្រើនម៉ឺនដុល្លារ នៅពេលដែល គ្រប់គ្នា ធ្លាក់ចំណូល នេះ ទើបនាងស្ពាយលុយសុទ្ធតែ ក្រដាស១០០ដុល្លារ ទៅ ទិញ មាស និងពេជ្រ ពាក់ទាំងប្ដីប្រពន្ធតែម្ដង។
សួស វីសា បានផ្អាកច្រៀងសម្ដែងជាង៥ខែក្រោយពី នាងបានកើតកូវីដីវ កាលពី ដើមខែ មីនាឆ្នាំ២០២១ ហើយបានជាសះ ស្បើយ ឡើងវិញនៅចុងខែដដែល តែនាងពន្យា ពេលចេញ ច្រៀង រាំជិតកន្លះឆ្នាំ ខណៈអំឡុងពេលដែលនាងពពោះសម្រាល កូនដំបូង នោះបាន សុំច្បាប់ ថៅកែហង្សមាសផ្អាកច្រៀងរាំដល់ទៅ១ឆ្នាំឯណ្ណោះ ហេតុនេះហើយសរុបនៃការ បាត់មុខ ទាំង ២ លើកធ្វើឲ្យវីសា ខានឡើងឆាក១ឆ្នាំកន្លះ ទើបធ្វើឲ្យអាជីព ចម្រៀងរបស់នាង ប្រឈម ស្ងប់ស្ងាត់កាន់តែខ្លាំង។ ប៉ុន្តែសាមីខ្លួននៅ តែជឿជាក់ថា ក្រោយពេល ចេញមុខមកច្រៀងវិញ ប្រិយមិត្តទស្សនិកជន និងទទួលបានការលើកទឹកចិត្តសារជាថ្មីវិញ។