Tube Coffee សាខាឬស្សីកែវ ប្រគល់ម៉ូតូមួយគ្រឿងជូនលោកអ៊ុំពិការជើងទាំងសងខាង ក្រោយរ៉ៃអង្គាស

0
- Advertisement Banner -

ការពីព្រឹកថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 មុននេះ ម្ចាស់ Tube Coffee សាខាឬស្សីកែវរួមមាន កញ្ញា ឌួង ហ្សូរីដា, លោក ឌីជេ ហេរូ និងដៃគូភាគហ៊ុន2រូបទៀត បានប្រគល់ម៉ូតូមួយគ្រឿង និងថវិការជាច្រើន ជូនដល់លោកពូ គង់ សេរី ដែលជាអ្នកដឹកទំនិញអនឡាញ ពិការជើងទាំងសងខាង បន្ទាប់ពីបញ្ចប់សកម្មភាពរ៉ៃអង្គាសថវិការ។ នៅក្នុងពិធីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួវវប្បធម៌ និងអ្នកមានមុខមាត់មួយចំនួនផងដែរ។

លោកឌីជេ ហេរូ បានថ្លែងបញ្ជាក់ថា ដោយសារតែមើលឃើញពីការលំបាករបស់លោកពូ គង់ សេរី ក៏ដូចជាកោតសរសើរចំពោះទឹកចិត្តរបស់លោកពូ ដែលពិការតែនៅតែមិនលើកដៃសំទានគេ ហើយប្រឹងប្រែងតស៊ូ ទើបលោក និង ក្រុមការងារ Tube Coffee ឬស្សីកែវ សម្រេចរួមគ្នាស្វែងរកមូលនិធិជូនលោកពូ ដោយជួយលោកពូឱ្យបានម៉ូតូថ្មីមួយគ្រឿង ដោយសារតែមើលឃើញថាម៉ូតូដែលលោកពូប្រើប្រាស់រាល់ថ្ងៃមានសភាពចាស់ ខូច។ យ៉ាងណាក៏ដោយ លោកថាមូលនិធិប្រមូលបានថវិការត្រឹមតែជាង 1000$ តែប៉ុណ្ណោះ ដោយមិនគ្រប់តម្លៃម៉ូតូមួយគ្រឿងនោះទេ ទើបក្រុមការងារបន្តស្វះស្វែងរកជំនួយ ហើយជាភ័ព្វសំណាងក៏ត្រូវបានម្ចាស់ហាងលក់ម៉ូតូ ប្រាក់សម្បត្តិ ដែលមានអ្នកស្រី Pich Pich ជាថៅកែរយល់ព្រមបញ្ចុះតម្លៃឱ្យ 50% ដែលធ្វើឱ្យក្រុមការងាររបស់លោកអាចទិញម៉ូតូម៉ាក Honda Dream 2021 ជូនលោកពូបានមួយគ្រឿងហើយ សល់នូវថវិការមួយចំនួនទុកជូនលោកពូថែមទៀត។

កញ្ញា ឌួង ហ្សូរីដា បានថ្លែងបញ្ជាក់ថា ក្នុងថ្ងៃប្រគល់ម៉ូតូជូននោះកញ្ញា ក៏បានអញ្ជើញសប្បុរសជនមួយចំនួនផ្សេងទៀតឱ្យបានមកចូលរួមជាកិត្តិយសផងដែរ ដោយសប្បុរសជនដែលបានចូលរួមគឺសុទ្ធតែបានបរិច្ចាគធនធានរៀងៗខ្លួនជូនដល់លោកពូ។ កញ្ញាសប្បាយចិត្តដែលលោកពូទទួលបានម៉ូតូថ្មីមួយគ្រឿងសម្រាប់ដឹកទំនិញបន្តជីវិត ហើយកញ្ញាកាន់តែមានមោទនភាពដែលអ្នកស្រី Pich Pich បានប្រកាសជួយរទេះដើម្បីភ្ជាប់ជាមួយម៉ូតូបន្ថែមពីនេះទៀត ក្រៅពីជួយបញ្ចុះតម្លៃម៉ូតូ 50%។ កញ្ញាថា នៅថ្ងៃប្រគល់ម៉ូតូនោះ ក្រុមការងារនៅសល់ប្រាក់ជាង 400$ ប្រគល់ជូនលោកពូ ដោយក្រុមការងាររបស់ Tube Coffee សាខាឬស្សីកែវក៏បានប្រគល់ជាង 600$ បន្ថែមទៀតជូនដល់លោកពូ ដោយមិនរាប់បញ្ចូលជំនួយពីសប្បុរសជនដែលប្រគល់ជូនលោកពូដោយផ្ទាល់នោះឡើយ ដែលមានន័យថា ក្រៅពីទទួលបានម៉ូតូថ្មីមួយគ្រឿង រទេះសម្រាប់ភ្ជាប់ម៉ូតូថ្មីមួយគ្រឿង លោកពូ គង់ សេរី ក៏ទទួលបានថវិការសុទ្ធជាង 1000$ បន្ថែមពីលើ និងគ្រឿងឧបភោគបរិភោគជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here