តារាចម្រៀង ខេមបាន ចេញទៅ ដើរកម្សាន្តនៅប្រទេស បារាំង អស់ជាច្រើនខែមកហើយ នៅមិនទាន់វិលមក បំបុកសិល្បៈឡើងវិញទេ។ តារារូបនេះកំពុង តែមានសេចក្តីសុខជាមួយគូស្នេហ៍ហើយ ចង់អោយស្នេហារឹងមាំទើបបានជា សុខចិត្តចំណាយពេលនៅឆ្ងាយពីហ្វេនៗ គាំទ្រមួយរយៈសិន។
តារាចម្រៀងខេម បាននាំកំពូលស្នេហ៍អ្នកនាងស្រីកា ទៅដើរលេងនៅក្រៅស្រុករយៈពេលជិត២ខែទៅហើយនឹងមិនទាន់កំណត់ថ្ងៃវិលវិញនោះទេ។តំណើរកម្សាន្ដរបស់លោកប៉ុន សុណារិន ហៅខេម ពេលនេះឈានទៅដល់៣ប្រទេសទៅហើយគឺបារាំងដែលជាទឹកដីទី២របស់អ្នកនាងស្រីកា ហើយអ្នកទាំង២បានដើរលេងជាច្រើនថ្ងៃនៅទីក្រុងប៉ារីសក្នុងនោះមានទាំងការទស្សនាដោយផ្ទាល់ប្រកួតរបស់ក្រុមParis Saint – Germain ផងដែរ។
ខេម មិនសូវមានភាពលេចធ្លោខ្លាំងដូចកាលនៅថោន ឡើយអំឡុងពេលដែលតារាចម្រៀងសំនៀងស្អករូបនេះបានទៅជ្រកនៅGalaxyជាង១ឆ្នាំមកនេះព្រោះកំពូលតារាចម្រៀងព្រាប សុវត្ថិ នៅតែមានឥទ្ធិពលខ្លាំងជាងទើបខេម ធ្លោយមាត់និយាយថាអ្នកខ្លះនិយាយថារូបលោកចាត់ទុកលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងក តែតាមពិតគ្មានរឿងបែបនោះឡើយ។តាមព័តមានថាខេម មានប្រាក់ខែបើកនៅGalaxy ជារៀងរាល់ខែ ហេតុនេះហើយទោះជាគ្មានConcerts ច្រៀងនៅខេត្តដូចមុន ឬលោកទៅដើរលេងក្រៅស្រុកប៉ុន្មានខែក៍នៅតែទទួលបានប្រាក់ជាប្រចាំខែតាមចំនួនដែលបានចុះកុងត្រានោះដែរ។ប៉ុន្ដែនៅរដូវកូវីដនេះខេម ក៍ប្រឈមខាតលុយធំដែរព្រោះតែហាងផឹកស៊ីដែលលោកបានបើកនៅក្បែរក្លោងទ្វារវត្តសំរោងអណ្ដែតអស់លុយជាង២០ម៉ឺនដុល្លារនោះតំណើរការមិនរលូនឡើយ ទើបលោកសុណារិន នាំប្រពន្ធទៅលំហែអារម្មណ៍នៅក្រៅស្រុកលើកនេះយូថ្ងៃជាងទៅលើកមុនៗ៕