ក្រោយសម្ងំយកស័ក្ដ ឃីម ហ្សានីត បង្ហាញខ្លួនក្នុងសម្អាងការ«ហ្សាណា»

0

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ លោក ឃីម ហ្សានីត បានសម្ងំហ្វឹកហាត់ការងារជាមន្ត្រីនគរបាល ដោយបោះបង់ការងារសិល្បៈស្ទើរទាំងស្រុងកាលពីមួយរយៈមុន។ លោកទើបតែបានបង្ហាញមុខជាថ្មីក្នុងសកម្មភាពថតម៉ូដ និងថតស្ពតតិចតួចប៉ុណ្ណោះ ដោយកាលពីថ្ងៃទី២៨ កញ្ញា មុននេះ គេឃើញលោក បង្ហាញខ្លួនថតផ្សាយអោយសម្អាងការ ហ្សាណា ស្ថិតនៅលើផ្លូវ៣១០ កែងផ្លូវ៦៣ ជាប់មន្ទីរពេទ្យមេគង្គនៅបឹងកេងកង។

លោក ឃីម ហ្សានីត និយាយថា ក្រោយពេលលោកទទួលការងារសិល្បៈជាថ្មី ក៏លោកមិនអាចទទួលបានច្រើននោះដែរ ដោយសារតែលោកបានក្លាយជាមន្ត្រីនគរបាលប្រចាំក្រសួងមហាផ្ទៃ ហើយត្រូវចុះបំពេញការងារក្នុងថ្ងៃធ្វើការដូចគ្នាមន្ត្រីរាជការទូទៅ ដែលមិនអាចលោកអោយចេញថត ឬទទួលការងារសិល្បៈបានដូចមុន។ លោកទើបតែមានឱកាសថតស្ពតបានមួយចំនួន និងថតផ្សាយសំលៀកបំពាក់អោយហាងប្រេនៗប៉ុណ្ណោះ ខណៈដែលការងារដែលលោកស្រឡាញ់ និងចង់ថតជាងគេ គឺថតសម្អាងការ ប៉ុន្តែរយៈពេល២ឆ្នាំមកហើយ គឺទើបតែបានមួយរោងកុន ដែលអាចបណ្ដាលមកពីម្ចាស់សម្អាងការធំៗយល់ថាលោកបោះបង់ការងារសិល្បៈទើបមិនសូវទាក់ទង។ លោកថាខ្លួនពិតជាសប្បាយចិត្ត ដែលត្រូវបានម្ចាស់សម្អាងការ ហ្សាណា ទាក់ទងអោយថតផ្សាយ ក្នុងពេលដែលលោកខកខានបង្ហាញរូបសម្រស់ជាមួយឈុតបែបបុរាណខ្មែរ និងឈុតកូនកំលោះបែបនេះ ជាយូរមកហើយ។ លោក ឃីម ហ្សានីត និយាយថា ក្នុងចំណោមការងារថតម៉ូដទាំងអស់ គឺមានតែការងារថតផ្សាយសម្អាងការប៉ុណ្ណោះ ដែលលោកយល់ថាងាយស្រួលជាងគេ ដោយសារតែទទួលបានតម្លៃខ្លួនខ្ពស់ ធ្វើការក្នុងម្លប់ មិនត្រូវការចំណាយទិញសំលៀកបំពាក់ ហើយថតតែម្ដងគឺបានច្រើនម៉ូដ ដែលធ្វើអោយលោកបានរូបច្រើនសម្រាប់ប្រើការ។

កញ្ញា ថៃ ហ្សាណា ម្ចាស់សម្អាងការហ្សាណា ដែលត្រូវគេស្គាល់ថាជាម្ចាស់ជ័យភីផ្នែកផាត់មុខ ប្រចាំខែ១១ កាលពីឆ្នាំ២០១៧ ក្នុងការប្រកួតផាត់មុខ Revelon និងជាអ្នកជំនាញផាត់មុខកូនក្រមុំដ៏ជំនាញផង បានអះអាងថា ហេតុផលដែលនាងជ្រើសអោយ ឃីម ហ្សានីត ថតផ្សាយសម្អាងការរបស់ខ្លួនសម្រាប់រដូវកាលថ្មីនៃអាពាហ៍ពិពាហ៍នេះ គឺដោយសារតែតារារូបនេះ មានរូបរាងខ្ពស់ស្រឡះ មាធធំ ហើយមើលទៅមុខមាត់គឺមិនខុសពីតារាកូនកាត់។ ក្នុងនោះកញ្ញាក៏បានប្រកាសថាសម្អាងការហ្សាណារបស់ខ្លួន ក៏មានកញ្ចប់តម្លៃពិសេស តម្រូវចិត្តអតិថិជនតាំងពីកម្រិតតូចដល់កម្រិតធំ ដោយមានសេវាគ្រប់ផ្នែកសម្រាប់អាហាហ៍ពិពាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here