ឱក សុគន្ធកញ្ញា បានបញ្ចេញសារជូនពរប្ដីសំណព្វចិត្តរបស់នាងនៅថ្ងៃខួបកំណើតថ្ងៃទី១២ខែកញ្ញា តែនាងមានសំណូមពរម្យាងគឺសូមឲ្យលោកសុខលី ស្រលាញ់នាងតែម្នាក់គត់ហើយជារៀងរហូត។សុគន្ធកញ្ញា វាចារថា”រីករាយថ្ងៃខួបកំណើតDaddy អូនសូមជូនពរបងស្រលាញ់អូនរហូត តែម្នាក់ ចង់បានអីបងប្រាថ្នាខ្លួនឯងផង”។ដើម្បីលើកទឹកចិត្តប្ដីសុគន្ធកញ្ញា បាននាំលោកសុខលី ទៅមាត់ឆ្នេរមួយដោយអោបរឹតគ្នាយ៉ាងរ៉ូមែនទិកដែលធ្វើឲ្យគូស្នេហ៍តារាជាច្រើនច្រណែននាងថាពិតជាមានក្ដីសុខបំផុតក្នុងជីវិតដែលគូស្នេហ៍ណាក៍ប៉ងប្រាថ្នាចង់បានជីវិតដូចនាងដែរ។
ស្វាមីឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថាលោកជាបុរសសម្បូរមន្ដស្នេហ៍ម្នាក់ដែលមុនក្លាយទៅជាប្ដីតារាចម្រៀងល្បីនេះលោកអ៊ឹង សុខលី ធ្លាប់មានព័តមានថាបានប៉ៈស្នេហ៍ជាមួយតារាស្រីស្អាតៗជាច្រើននាក់ ប៉ុន្ដែទីបំផុតប្អូនថៅកែហង្សមាសរូបនេះសម្រេចចិត្តជ្រើសរើសសុគន្ធកញ្ញា តែម្នាក់ធ្វើជាភរិយាស្របច្បាប់ហើយតាំងពីពួកគេចាប់ដៃគ្នាជាង២ឆ្នាំនេះមកលោកសុខលី តែងតែងបង្ហាញក្ដីស្រលាញ់ចំពោះប្រពន្ធ និងហៅថា”ជាឧត្តមភរិយាៗ”ទៀតផង។
ឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាដែលមានកូន១ហើយប្រែប្រួលរូបរាងមិនដូចកាលនៅលីវមានដូចជាសួស វីសា ,ឌុច លីដា និងពេជ្រ សូលីកា ជាដើមហើយដោយសារតែកូវីដមិនសូវមានការងារសិល្បៈច្រើនដូចមុនទើបសុគន្ធកញ្ញា សម្ងំនៅតែផ្ទះនោះធ្វើឲ្យគីឡូរបស់នាងកាន់តែឡើងស្រឺតៗតែម្ដងនៅរយៈពេលជិត២ឆ្នាំនេះ។ទោះជាយ៉ាងណាភាពកាម៉ាប់គឺជាសត្រូវនៃអាជីពរបស់នាងទើបពេលនេះសុគន្ធកញ្ញា ប្រឹងងាកមកផ្ដោតលើការថែរាងឲ្យស្វែលមកវិញស្ទើតែមានរូបរាងដូចកាលនាងនៅក្រមុំទៅហើយ។