វ៉ាន់ វល័ក្ខ សម្ងំរស់ក្នុងភាពហ៉ឺហារ មិនខ្វល់រឿងចេញមុខមាត់

0

តារាស៊ិចស៊ីដើមទ្រួងស្អាតនាងវ៉ាន់ វល័ក្ខ បានបង្ហាញផ្ទះវីឡាឃ្វីនដែលនាងបានទិញតែសង់មិនទាន់រួចរាល់ដោយនាងវាចារថាការតស៊ូខិតខំប្រឹងប្រែងរបស់នាងលេចចេញជារូបរាងបណ្ដើរៗហើយ។តែនាងបន្ថែមថាជីវិតជាក្មេងកំព្រាមិនងាយស្រួលទេ ខំណាស់តស៊ូណាស់ទើបអាចសម្រេចគោលដៅទិញផ្ទះនោះបាន។
មួយរយះនេះគេសង្កេតឃើញថា តារាសម្តែងដែលចូលចិត្តបង្ហាញភាពសុិចសុីនាង ហាក់នៅមិនទាន់បង្ហាញខ្លួនសម្តែងរឿងថ្មីបន្ថែមទៀត ក្នុងពេលកន្លងមកតារារូបតែងតែទទួលការសម្តែងស្ទើមិបដាច់សូរ។
ត្បិតមិនទាន់បង្ហាញ និងទទួលការសម្តែងជាថ្មីឡើងវិញក៏ដោយ ប៉ុន្តែ វ៉ាន់ វល័ក្ខ នឹងបញ្ចេញមុខសម្តែងរឿងភាគថ្មីមួយដែលបានថតចប់​ និងគ្រោងចាក់បញ្ចាំងនាពេលខ្លីខាងមុខ។
វ៉ាន់ វល័ក្ខ​​ បានលើកហេតុផលមួយដែលធ្វើអោយនាងនៅមិនទាន់ទទួលយកការសម្តែងជាថ្មី នោះគឺដោយសារនាងនៅមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩។
វ៉ាន់ វល័ក្ខ បានអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា បច្ចុប្បន្នការងារសម្តែងនាងបានផ្អាកមួយរយះសិន ដោយត្រូវចាំមើលជំងឺកូវីដនៅក្នុងប្រទេសរាងស្រាក់ស្រាន្តជាងនេះ។
វ៉ាន់ វល័ក្ខ ថា នាងនឹងវិលរកការសម្តែងជាថ្មី ក្រោយជំងឺកូវីដបានស្រាកស្រាន្ត ហើយផលិតកម្មដែលនាងធ្លាប់សម្តែងបានចេញដំណើរការថតឡើងវិញ។តារារូបនេះនៅមិនទាន់បានកំណត់ពេលវលាជាក់លាក់ណាមួយថា រូបនាងនឹងវិលមកការសម្តែងជាថ្មីនោះឡើយ។
វ៉ាន់ វល័ក្ខ ក៏បានធ្វើការបដិសេធនូវពាក្យចចាមអារាមដែលបានលើកឡើងថា នាងបានត្រូវគូូស្នេហ៍ហាមឃាត់មិនអោយចូលប្រឡូកក្នុងសិល្បះបន្តទៀតទេ។
បើទោះបីជា វ៉ាន់ វល័ក្ខ មិនបានទាន់ទទួលយកការសម្តែងនាពេលនេះក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែបង្ហាញនូវភាពហុឺហាររបស់ខ្លួនតាមរយះការប្រើប្រាស់រថយន្តថ្លៃនិងទំនើប ជាមួយនឹងការរស់នៅក្នុងខុនដូយ៉ាងត្រជាក់ល្ហឹម ហើយមិនយូរនាងក៏នឹងត្រៀមឡើងនៅវីឡាដ៍ប្រណិតមួយទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here