អីយ៉ាស់ ខាត់ សុឃីម បង្ហាញតម្រុយចង់បានកូនមួយទៀត

0

បើទោះជាពេលនេះ ខាត់ សុឃីមមានកូន២ ក្នុងបន្ទុកបែបណាក៍ដោយ ក៍នាងហាក់មើលឃើញថា បើមានកូនម្នាក់ទៀតប្រហែលជាល្អ។ បង្ហាញអារម្មណ៍ បែបនេះបានធ្វើអោយ មហាជន ចាប់អារម្មណ៍ ហើយគិតថា អ្នកនាងនៅតែស្រឡាញ់ក្មេង ហើយចង់បីបមប្រឡែង។
មហាជន​​ ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលនៅស្ងាត់ៗតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសក្តែងៗពីការចង់បានកូនម្នាក់ទៀត។
រហូតមកទល់នាពេលនេះអ្នកនាង​ ខាត់ សុឃីម បានមានកូនប្រុសស្រីចំនួន២នៅក្នុងដៃរួចទៅហើយ ប៉ុន្តែនាងហាក់មិនទាន់បានចាប់អារម្មណ៍ពីការយកកូនម្នាក់ទៀត សម្រាប់ជាចំណងដៃក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយលោក អុិន ផាណូ នៅឡើយទេ។
ថ្មីៗនេះ​​​​ អ្នកនាង ខាត់ សុឃីម បានប្រកាសជាសាធារណះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា នាងចង់បានកូនម្នាក់ទៀត តែពិបាកដោយសារជំងឺកូវីដ។ ការប្រកាសនេះបានធ្វើអោយមហាជនមួយចំនួនមានការចាប់អារម្មណ៍ បើទោះបីជាការប្រកាសនោះជាការពិតឬមិនពិតយ៉ាងណាក៏ដោយ។ មហាជន ​ជាពិសេសប្រិយមិត្តគាំទ្រ បានសម្តែងការគាំទ្រអោយនាងផ្តើមធ្វើរឿងនេះ ត្បិតនាងក៏មានវ័យកាន់តែជ្រេ ខណះពេលរឿងនេះក៏អាចបន្សាបនូវពាក្យចចាមអារ៉ាមពីការសង្ស័យថានាងបានបែកបាកស្វាមីផងដែរ។
ជាការកត់សម្គាល់ កន្លងមក អ្នកនាង ខាត់ សុឃីម បានខិតខំយ៉ាងខ្លាំងទាំងការងារសិល្បះ និងមុរបររកសុីរបស់នាងស្ទើគ្មានពេលសម្រាក។ ដោយសារកត្តាបានធ្វើអោយនាងទម្លាក់ចោលការចង់បានកូនម្នាក់ទៀត ខណះពេលនាងមានកូន២នាក់រួចទៅហើយ។
រៀនការអស់ជាច្រើនឆ្នាំហើយទើបតែទទួលកូនស្រីម្នាក់ជាចំណងដៃ ដោយកូនប្រុសមិនមែនជាតំណក់ឈាមរួមគ្នារវាងអ្នកនាង ខាត់ សុឃីម និងលោក ផាណូ​​ ក៏ដោយ ប៉ុន្តែចំណងស្នេហ៍របស់ពួកគេនៅតែមានភាពរឹងមាំ ក្នុងនោះលោក ផាណូ​​ ក៏មានការអាណិតស្រឡាញ់កូនប្រុសឈ្មោះស្កាយដូចជាកូនបង្កើតផងដែរ។
យ៉ាងណា មហាជនរំពឹងថា អ្វីដែលអ្នកនាង ខាត់ សុឃីម បានប្រកាសខាងលើនេះនឹងក្លាយជារឿងពិត ព្រោះការមានកូនបន្ថែមទៀតនេះនឹងធ្វើអោយចំណងអាពាហ៍ពិពាហ៍របស់នាងកាន់តែផ្អែមល្ហែម និងរឹងមាំ៕​​

LEAVE A REPLY

Please enter your comment!
Please enter your name here