«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» វង្ស ថាណាន់ មិនសរសើរមិនបាន

0

ធ្លាប់តែបកស្រាយបទចម្រៀងប្រភេទមនោសញ្ចេតនា ដល់ពេលបញ្ចេញបទចម្រៀងប្រភេទរ៉ក់ បានធ្វើអោយអោយតារាចម្រៀងលោក វង្ស ថាណាន់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» ដែលមានអត្ថន័យឆ្លើយឆ្លងនឹងបទ«សុំបេះដូងមួយចំណែក»របស់ អ្នកស្រី សុង សេងហ៊ន។ ចម្រៀងមួយបទនេះ ត្រូវបានអ្នកធ្លាប់ស្ដាប់ទឹកដមសំលេងលោកមុនៗ លាន់មាត់តែម្ដង ខណៈដែលតុងចម្រៀងដែលលោកបកស្រាយ ក៏ពីរោះ ហើយស្រែកបានខ្ពស់។

ពិតជាប្លែកត្រចៀកណាស់ បើបានស្ដាប់ចម្រៀងមួយបទរបស់ លោក វង្ស ថាណាន់ ក្រោមចំណងជើងថា«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»ដែលទើបតែបានដាក់បង្ហោះនេះ។ សមត្ថភាពស្រែកក្នុងបទចម្រៀងនេះ កាន់តែតែបង្ហាញយ៉ាងច្បាស់ថាលោកមានការវិវត្តន៍ខ្លួនមិនធម្មតា ព្រោះធ្លាប់តែច្រៀងបទមនោសញ្ចេតនា និងបទញ៉ាក់ៗ តែដល់ពេលច្រៀងបទបែបរ៉ក់ក៏ឡូយកប់។

។ លោកថ្លែងក្រោយបង្ហោះថា ដោយសារតែចង់សាកច្រៀងបទប្រភេទរ៉ក់ ហើយចង់រំលឹកបទដើមក្រោមចំណងជើងថា«សុំបេះដូងមួយចំណែក»របស់តារាចម្រៀង អ្នកស្រី សុង សេងហ៊ន អោយមានការចាប់អារម្មណ៍ជាថ្មី ទើបលោកសម្រេចចិត្តអោយក្រុមការងារនិពន្ធបទនេះជាប៉ារ៉ូលឆ្លើយឆ្លង ហើយកាច់ស្ទីលជាទម្រង់រ៉ក់តែម្ដង។ លោកសម្ដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបទចម្រៀង«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»ត្រូវបានអ្នកស្ដាប់សរសើរភាគច្រើន ដោយលោកប្រកាសថានឹងបន្តចេញបទចម្រៀងបែបរ៉ក់បែបនេះបន្តទៀត ស្របពេលដែលទីផ្សារចម្រៀងរបស់លោក ក៏ត្រូវការបទថ្មីៗ និងជាបទផ្ទាល់ខ្លួនច្រើនឡើងដើម្បីឡើងឆាក។

ចង់ដឹងថាមួយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់វង្ស ថាណាន់ ពីរោះ និងប្លែកត្រចៀកកម្រិតណា តោះស្ដាប់កម្សាន៖

LEAVE A REPLY

Please enter your comment!
Please enter your name here