បេប៊ី​ វិស័យចម្រៀងនៅមិនទាន់ធ្វើឱ្យនាងមានភាពលេចធ្លោ

0
- Advertisement Banner -

គេសង្កេតឃើញថា តារាចម្រៀងនាង ជុំ រចនាពេជ្រ ហៅ បេប៊ី ​ហាក់មានការស្ងប់ស្ងាត់នៅក្នុងអាជីពសិល្បះរបស់ខ្លួនពីតារារូបនេះវិវត្តន៍ខ្លួនមកជាតារាចម្រៀងអាជីព។ បេប៊ី បានផ្តាច់អាជីពជាពិធីការិនី មកជាតារាចម្រៀងដោយមកជ្រកនៅក្នុងផលិតកម្មថោន ដែលជាផលិតកម្មធំមួយនៅក្នុងស្រុក។
បេប៊ី បានចេញបទចម្រៀងល្បីមួយប្រាវ ​ជាមួយនឹងការរាំ​ និងតែងខ្លួនបែបប្លែក។កត្តានេះ បានធ្វើអោយបេប៊ី បង្កើនប្រជាប្រិយភាពរបស់ខ្លួនថែមមួយកំរិតទៀត។ យ៉ាងណា ការអុកឡុកនៅក្នុងវិស័យចម្រៀងនាងបានតែមួយរយះខ្លីក៏ស្ងប់ស្ងាត់ទៅវិញ ខណះពេលបទចម្រៀងថ្មីៗបន្ថែមទៀតរបស់នាងក៏មិនមានលើទីផ្សារ។
បេប៊ី បានលើកឡើងនូវហេតុផលមួយចំនួនដែលបានធ្វើអោយនាងស្ងប់ស្ងាត់ មិនមានមុខលើកឆាកនានាក្នុងរយះពេលចុងក្រោយនេះ។ បេប៊ី បានអះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកមួយថា នាងបានបាត់មុខក្នុងសិល្បះមួយរយះដោយសារនាងឈាប់ដៃរកសុី បូករួមនឹងបញ្ហាកូវីដ។ នាងបញ្ជាក់ថា ដោយសាការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងកិច្ចពង្រឹងហាងកាហ្វេរបស់នាងអោយកាន់តែមានលំនឹងនោះជាហេតុធ្វើអោយនាងមិនសូវមានពេលសម្រាប់ការងារសិល្បះ។បើតាម បេប៊ី កន្លងមកក៏មានអ្នកកាន់កម្មវិធីនានាបានផ្តល់ឱកាសអោយនាងឡើងច្រៀងតាមឆាកតន្ត្រីនានាដែល តែនាងនៅមិនទាន់មានពេលបំពេញការងារសិល្បះនៅឡើយទេ ដោយសារការងាររកសុីរបស់នាងមិនទាន់រួចរាល់។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា​ តារារូបនេះនឹងវិលឆាកតន្ត្រីនាពេលណានោះ​ ខណះពេលជំងឺកូវីដ១៩នៅបន្តយាយីនៅក្នុងប្រទេសកម្ពុជានៅឡើយ។
មានការលើកឡើងថា បេប៊ី ទំនងជាទទួលបានជោគជ័យខ្លាំងឡើយនៅក្នុងអាជីពចម្រៀងនៅក្នង
ផលិតកម្មថោនដែលនាងកំពុងជ្រកកោននាពេលនេះដោយសារផលិតក្មបានប្រមូលផ្តុំនូវតារាចម្រៀងល្បីៗជាច្រើន ដែលនាងនឹងមានការពិបាកនៅក្នុងការប្រជែងចំណែកទីផ្សារ។ ម្យ៉ាងបទចម្រៀងរបស់នាងមិនសូវចេញទាន់ទីផ្សារផងនោះ ក៏ជាមូលហេតុដែលធ្វើអោយនាងកាន់តែមិនទទួលបានជោគជ័យនៅក្នុងអាជីពមួយនេះ។
បេប៊ី ធ្លាប់បានលើកឡើងថា ការមានឱកាសចូលច្រៀងក្នុងផលិតកម្មនោះគឺនាងមិនមានបំណងប្រជែងជាមួយតារាចម្រៀងណាម្នាក់ឡើយ។
នាងថា ឱកាសចូលផលិតកម្មថោនមិនមែនសុទ្ធតែតារាចម្រៀងណាអាចចូលបាននោះឡើយ ហេតុនេះនាងក៏មានមោទនភាពដែលមានឱកាសបានច្រៀងក្នុងផលិតកម្មថោនទី២នៅក្នុងស្រុកមួយនេះ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here