លែង Single ទៀតហើយពេលនេះ តារាចម្រៀង វីរៈនិច្ច ភ្ជាប់ពាក្យជាមួយគូដណ្ដឹងក្នុងសម័យកូវីដ

0

តារាចម្រៀងស្រីសាច់សខ្ចីប្រចាំផលិតកម្មសាន់ដេកញ្ញា វីរៈនិច្ច បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ និងមិត្តរួមអាជីពជាជាថ្មីម្ដងទៀតហើយខណៈនាព្រឹកថ្ងៃទី 4 ខែសីហា នេះកញ្ញាបានបង្ហាញមុខម្ចាស់ស្នេហ៍ក្នុងថ្ងៃភ្ជាប់ពាក្យរបស់នាងតែម្ដង។

នៅក្នុងគណនីយហ្វេកប៊ុកឈ្មោះ Kheiv Pich II បានបង្ហោះរូបគូជាមួយនឹងវីរៈនិច្ច ព្រមទាំងរូបចាស់ទុំទាំងសងខាងដោយភ្ជាប់ជាមួយឃ្លាថា « អរគុណម៉ាក់ប៉ា និងគ្រួសារទាំងសងខាង ដែលផ្ដល់ថ្ងៃនេះឱ្យកូន ?‍❤️‍? Vireak Nich » ។ តាមរយៈរូបភាពដែលបានបង្ហោះគេសង្កេតឃើញមានលក្ខណៈស្ងប់ស្ងាត់ និងមានតែសាច់ញ្ញាតិជិតស្និតប៉ុន្មាននាក់ប៉ុណ្នោះបានចូលរួមដឹងឮក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ។ ខណៈមានហ្វេនៗជាច្រើនបានចែករំលែក និងសរសេរសារអបអរសាទរ ព្រមទាំងជូនពរនាងជាមួយនឹងគូដណ្ដឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here