ចាន់ កែវនិមល វិលមកបម្រើការងារវិញឬយ៉ាងណា?

0

រហូតមកទល់ពេលនេះ អ្នកនាង ចាន់ កែវនិមល និងស្វាមី ព្រមទាំងកូនស្រីកំពុងតែមានវត្តមាន នៅក្នុងប្រទេសអាមេរិកទឹកដី ដែលមានការរីកចម្រើន។ ដំណើរចាកចេញទៅ ទឹកដីសុីវិល័យមួយនេះ ត្រូវគេមើលឃើញថា ដើម្បីរំសាយ ការតប់ប្រម៉ល់ ព្រោះច្រើនខែមុន និមលហាក់ជួយ នូវរឿងរ៉ាវច្រើន និងបរិយាកាស ការឆ្លងនូវវីរុសកូវីដ១៩ឡើងផ្អើលគេឯង។
ដំណើរទៅកាន់សហរដ្ឋ អាមេរិកលើកនេះឃើញថា ហាក់មានភាពយូរថ្ងៃខុសពីពេលកន្លងទៅរហូតអ្នកខ្លះ លើកឡើងថានិមល និងគ្រួសារ លែងមកស្រុកវិញហើយ ។ ចំណែកទឹកដីអាមេរិកជា ប្រទេសដែលចង់នៅ និងដាក់ផែនការយូរមកហើយ។ ចំនែកពេលនេះ ចាន់ កែវនិមល ហាក់មិនទានបង្ហើបថា មកប្រទេសខ្លួនពេលណា រីឯតំណែង ពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស ក៍ឃើញថា ប្រែក្លាយទៅជាបែបណាវិញ ទៀតខណៈនាងនៅតែបន្តមិនទាន់វិលវិញ។
គេរំពឹងថា ចាន់ កែវនិមល នឹងវិលមករកទីតាំងចាស់ ហើយអារម្មណ៍កាន់តែល្អឡើងវិញពេលមកដល់ មាតុភូមិកំណើត។ នាងជាពិធីការិនី ដែលយល់សាច់ការម្នាក់ ដែលអាចនិយាយដំណើរការកម្មវិធី បានយ៉ាងរលូន ព្រោះមានភាពឆ្លាតវៃ។ នាងឆ្លងកាត់ដំណើរការកម្មវិធីធំៗច្រើន ដែលទទួលបានភាពជោគជ័យ រហូតមហាជន ទទួលស្គាល់ បាត់មុខមិនបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here