បេប៊ី បានដកថយពីវិស័យពិធីការិនី ច្រើនខែដោយនឹក គិតថាការជ្រើសរើសយកចម្រៀង នៅពេលបានផលិតកម្ម អាចប្រសើរ។យ៉ាងណាមិញ វិស័យរាំរែកមួយនេះ នៅមិនទាន់អោយបេប៊ី ហក់ដល់គោលដៅខុសពីពេលអំឡុងជាពិធីការិនី។ នេះអាចបរិយាកាសរបថកូវីដដែលបានបក់ មកលើ។
ជាង២ឆ្នាំកន្លះហើយដែលតារាចម្រៀងជុំ រចនាពេជ្រ ហៅបេប៊ី បានចូលច្រៀងនៅថោន ដោយបោះបង់អាជីពជាពិធីការិនីនៅCTNដែលតស៊ូជាង១០ឆ្នាំព្រោះតែនាងចង់ផ្ដោតលើការវាយលុកទីផ្សារចម្រៀងតែមួយមុខគត់។
តាំងពីផ្ទុះកូវីដមកបេប៊ី បានប្រឈមស្ងប់ស្ងាត់អត់មានបទចម្រៀងល្បីៗចេញទៀតឡើយ ខណៈដែលនាងក៍ផ្អាកឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីទូរទស្សន៍ដែរដោយងាកមកបើកហាងកាហ្វេនិងម្ហូបអាហារតាមOnlineវិញម្ដងទើបធ្វើឲ្យទីផ្សារចម្រៀងរបស់នាងកាន់តែពិបាកប្រជែងជាមួយតារាចម្រៀងផ្នែកយុវវ័យផ្សេងៗទៀតកាន់តែខ្លាំងរហូតដល់មានដំណឹងថាបេប៊ី អាចនឹងបោះបង់អាជីពថ្មីនេះដោយវិលទៅរកអាជីពចាស់សារជាថ្មីម្ដងទៀតផង។
បេប៊ី បានចុះកុងត្រានៅថោន រយៈពេល៥ឆ្នាំហេតុនេះហើយនាងនៅសល់ពេលជាង២ឆ្នាំទៀតដើម្បីស្ដារមុខមាត់ឡើងវិញ ហើយអ្វីដែលមហាជនរងចាំមើលនោះថាតើស្រីស្រស់រូបនេះនឹងអាចប្រជែងភាពលេចធ្លោជាមួយនាងរ៉ាប៊ី បានដែរឬអត់ក្រោយពេលមាស សុខសោភា ដើរចេញពីថោន ជាង៥ខែមកនេះ?