សាពូន មីដាដា និងភរិយា ត្រឡប់មកផ្អែមល្ហែមនឹងគ្នាវិញ

0

កាលពីពេលកន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គម ប្រាកដណាស់ជាមានការភ្ញាក់ផ្អើល និងក៏កើតការងឿងឆ្ងល់យ៉ាងខ្លាំងផងដែរ ទាក់ទងទៅនិងរឿងរ៉ាវជីវិតប្តីប្រពន្ធរវាងអ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា ព្រោះថា ជារឿយៗ គេសង្កេតឃើញអ្នកនាង សឿ សុធារ៉ា តែងតែបង្ហោះសារត្អូញត្អែរប្លែកៗ ចង់បញ្ជាក់ឲ្យមហាជនបានដឹងថា ជីវិតគូរបស់នាងកំពុងឈានដល់ផ្លូវបំបែកហើយ។
បើទោះបីជាមហាជនមិនសូវបានដឹងច្បាស់អំពីបញ្ហាភាពរកាំរកូសនៅក្នុងរង្វង់គ្រួសារតារា សម្តែងអ្នកនាង សឿ សុធារ៉ា និងតារាចម្រៀង លោកសាពូន មីដានដា យ៉ាងក្តីប៉ុន្តែមហាជនប្រកដជា បានដឹងខ្លះៗមកហើយតាមរយៈភាពត្អូញត្អែរបស់តារាសម្តែងរូបនេះផ្ទាល់ដែលបានសរសេរសារបង្ហោះជាញឹកញាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ។
កាលពីពេលកន្លងទៅថ្មីៗនេះអ្នកនាងសឿ សុធារ៉ា បានបង្ហោះសារបង្ហើបឲ្យដឹងអំពីសញ្ញាត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីបញ្ហាមួយចំនួនក្នុងគ្រួសារតារានេះត្រូវបានបញ្ចប់ដោយអ្នកនាងបានផុសថា «លោកប្តីប្រាប់ថាប្រពន្ធបងជានារីចូលចិត្តពាក្យផ្អែម ជឿពាក្យអង្វរ អូនឈប់ត្រឹមនេះចុះ បងបង្រៀនអូន បងអោបក្រសោបអូន Yes I Need U My Dear Boos Husband» ។
លុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ អ្នកនាងសឿ សុធារ៉ា បានបង្ហោះនូវរូបភាពកងដៃផ្តើមស្នេហ៍ ដែលមានតម្លៃមិនតិចនោះឡើយ និងអមដោយសារបញ្ជាក់បន្ថែមដល់មហាជននិងអ្នកគាំទ្រឲ្យ ដឹងច្បាស់ថា «អូនសូមអរគុណលោកប្តី ដែលបានលួងចិត្តប្រពន្ធនូវកងដៃផ្តើមស្នេហ៍ជាថ្មីនេះ ទោះទំហំយ៉ាងណាក្តី ក៏ប្រពន្ធនៅតែរំភើប ចិត្តខ្លាំងដដែល ! do need u every time, my dear boos husband » ៕

LEAVE A REPLY

Please enter your comment!
Please enter your name here