លោក កុយ សុីឌឿន សម្ងំៗបន្ថែមអាជីពថ្មីមួយទៀត

0
- Advertisement Banner -

ដោយឧត្តម៖. ស្ទើរមិនគួរអោយជឿតែម្តង ព្រោះគេស្រាប់តែឃើញ លោកកុយ សុីឌឿន តារាដែលមានចិត្តចែក រំលែកទុក្ខធុរៈរបស់សិល្បករ ស្រាប់តែបង្កើតឡើងនៅ មុខរបរថ្មីហាងហូបចុកមួយនាដីកំណើត រកាកោង។ យ៉ាងណានេះជា អាជីពបន្ថែមមួយទៀត បន្ទាប់ពីការលក់ផលិតផល និងកាេងារសិល្បៈ។
សិល្បករជាច្រើនដែលស្គាល់ លោកបានសម្តែងការរីករាយ ដែលបងប្រុសកុយ សុីឌឿន និង ភរិយា ហួត សុភាព បានរួមចិត្តគ្នាបង្កើតបានហាងថ្មី តុបតែងយ៉ាងទំនើបនៅលើទឹកដីកំនើត របស់លោកផ្ទាល់។ នេះប្រហែលជាលោក និងភរិយា រីករាយខ្លាំងហើយ ដែលរកបានរបរ ដែលមនុស្សត្រូវការហូបចុករាល់ថ្ងៃចំផ្លូវធំ ផ្លូវបំបែករកាកោងតែម្តង។ នៅលើបណ្តាញសង្គម របស់លោក កុយ សុីឌឿន បានសរសេរថា «តោះញាំគុយទាវទូក និង កាហ្វ ឌីភី ទីតាំង ផ្លូវជាតិ៦A ចំនុចហួសស្ពាន២០ ៣០០ម ត្រង់ផ្លូវបំបែក ទល់មុខការ៉ាស់សាំងTOTAL 010555550 077904444»៕
លោកកុយ សុីឌឿន ជាតារាចម្រៀងជើងចាស់ និងជាបុគ្គលិកចាស់ទុំក្នុងវិទ្យុជាតិ។ លោករមែងចេញមុខលើ ភាពមនុស្សធម៌កន្លងទៅ មិនថាក្នុងសង្គមសិល្បៈ ឬសង្គមជាតិយើង។ លោកធ្លាប់រស់នៅមណ្ឌលកំព្រាកៀនឃ្លាំង ហើយតស៊ូរៀនសូត្រ។ ខ្សែជីវិតប្រសើរលោក រមែងងាកក្រោយធ្វើបុណ្យសាងកុសល ដោយនាំប្រពន្ឋកូន ចែកទានតាមទឹកចិត្តដែលមាន។

LEAVE A REPLY

Please enter your comment!
Please enter your name here