កំពូលតារាសម្ដែងហុងកុងលោក ឈិន ឡុង ផ្តល់ម៉ាស់ខ្ទង់លាន ដល់កម្ពុជាទប់ស្កាត់កូវីដ

0

កំពូលតារា សម្តែងហុងកុង លោក ជែក គីចាន់ Jackie Chan (成龙) ដែល ប្រជាពលរដ្ឋ ខ្មែរ ស្គាល់ថា ឈិន ឡុ ង បាន បរិច្ចាគម៉ាស់ ចំនួន ១លានសន្លឹក ដល់កម្ពុជា ដើម្បីជួយប្រទេសកម្ពុជា ក្នុង ការប្រយុទ្ធប្រឆាំង នឹងការរីក រាលដាលនៃ ជំងឺកូវីដ១៩ ។
នៅ ថ្ងៃទី០៩ កក្កដា ២០២១ សម្ភារ ការពារជំងឺ រាតត្បាត បានមកដល់ រាជធានី ភ្នំពេញហើយ តាមរយៈ មន្ត្រីស្ថានទូត ចិនប្រចាំនៅប្រទេស កម្ពុជា ដែលតំណាង ដោយលោក Winston Wang បានប្រគល់ម៉ាស់ជូនជាបន្តបន្ទាប់ដល់ មន្ទីរពាក់ព័ន្ធនានា ដើម្បី ប្រើប្រាស់ចាំបាច់ ក្នុងយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងជំងឺ កូវីដ -១៩ ។ ក្នុង នោះ យុវជនគណបក្សប្រជាជន កម្ពុជា ថ្នាក់ កណ្តាលទទួល បានម៉ាស់ចំនួន ៥០,០០០ ផងដែរ ៕
តារាភាពយន្តហុងកុង ដ៍ល្បីនេះ ធ្លាប់បានមកដល់កម្ពុជា កន្លងទៅច្រើនឆ្នាំមុន ដោយបានច្រៀងសម្តែងជាមួយ អ្នកនាងហុឹម សុីវន។ លោករមែងជួយ រាល់កិច្ចការមនុស្សធម៌សង្គម លើបណ្តាប្រជាជនមួយចំនួន។ ព្រោះតែភាពសម្តែងដ៍ជំនាញនេះហើយ ធ្វើអោយលោក ល្បីល្បាញហើយពលរដ្ឋគ្រប់ប្រទេសលើពិភពលោក ចូលចិត្តស្ទីលសម្តែងរបស់លោកបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here