ចាន់ កែវនិមល ទំនងនឹកស្រុកទើបសុខៗពោលពាក្យបែបនេះ

0

ការចាកចេញទៅដី អាមេរិកពេលនេះ ទាំងគ្រួសារ របស់ចាន់ កែវនិមល ដោយសារតែគេមើលឃើញថា រំសាយភាពតានតឹង ព្រោះមុននោះ និមលនិងប្តី មានបញ្ហាដោយកូវីដ។ ម្ល៉ោះហើយដំណើរ ចេញទៅកម្សាន្តលើទឹកដី ដ៍ជឿនលឿននេះពិតជា នាំមកនូវអារម្មណ៍ល្អៗ ត្រឡប់មកវិញ ស្រឡះកាយស្រឡះចិត្ត ជាក់ជាមិនខាន។
ពិធីការិនីហង្សមាសចាន់ កែវនិមល បាននាំប្ដីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំទៅកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ក្រុងឡូវែល សហរដ្ឋអាមេរិករយៈពេល២០ថ្ងៃមកហើយដែលដំណើរកម្សាន្ដជាមួយក្រុមគ្រួសារនិងសាច់ញាត្តិនៅទីនោះធ្វើឲ្យនិមល និងគ្រួសារស្រស់ថ្លាឡើងវិញច្រើនក្រោយពីនាងបានជាពីជំងឺកូវីដជាង២ខែនេះ។
ទោះជាយ៉ាងណាកែវនិមល មិនទាន់កំណត់ពេលវេលានៃការវិលចូលស្រុកវិញទេតែនាងថានឹកផ្ទះហើយត្រូវដើរលេងជាច្រើនកន្លែងដើម្បីបន្លប់ការនឹកស្រុកនេះ។អ្នកនាងកែវនិមល ថាតំណើរកម្សាន្ដលើដីអាមេរិកនោះនាងរកតែកន្លងដែលស្ងាត់ៗមិនសូវមានមនុស្សទៅច្រើនហើយជាទូទៅនាងនិងគ្រួសារពាក់ម៉ាសជាប្រចាំដើម្បីបង្ការពីកូវីដគឺដោះតែមួយភ្លែតៗពេលដែលថតរូបភាពប៉ុណ្ណោះ។ ចំណែកតួនាទីជាពិធីការិនី ក៍អ្នកនាងនៅ មិនទាន់កំណត់ពេលវេលា ថានឹងវិលមកកន្លែងចាស់ពេលណាឡើងវិញអោយ ច្បាស់លាស់ នោះទេ។