តារាឆ្នាស់ឆ្នើមប៉ុន្មានដួងនេះ ត្រៀមប៉ះគ្នាជាថ្មីក្នុងខ្សែរភាពយន្តចម្រៀងខ្លី « ស្នេហាឆ្លងជាតិវគ្គ2 »

0

មានការភ្ញាក់ផ្អើលជាខ្លាំង នូវពេលដែលគេស្រាប់តែឃើញតារាសម្តែងស្រីជើងចាស់មួយចំនួន ងាកមកផ្តុំគ្នាសម្តែងខ្សែរឿង ក្នុងបទចម្រៀង អោយ«ផ្ទះតារា»។ ពួកគេត្រូវបានគេកំណត់អោយ សម្តែងចេញនូវភាពកាចឆ្នាស់ឆ្នើមដែលមើលហើយ ដឹងតែគួរអោយស្អប់ ព្រោះទឹកមុខម្នាក់ៗ កាចៗមិនធម្មតា។
ពួកគាត់នឹងស៊ីសាច់ហុតឈាមគ្នា ក្នុងរឿង”ស្នេហាឆ្លងជាតិ នៅវគ្គ២” ចាំមើលៗតើតួឆ្នាស់ណាស់មួយ ឈ្នះគេលើសង្វៀន រឿងនេះ ដែលតួសម្តែងមាន៖ SwenSwen Tantaow ស្វែង សុជាតា សចន្ទ ដានី Riya Raty Red Roes Yin Srey Pov។ អ្នកផលិតស្នាដៃរឿងនេះ បានសាកល្បងធ្វើរឿងបែបបុរាណ អោយដឹងថា ការកសាងទម្រង់ថ្មីនេះ បង្ហាញលទ្ឋផលចេញបែបណា ហើយទស្សនិកជន យល់ឃើញ និងរិះគន់ស្ថាបនាយ៉ាងដូចម្តេចខ្លះ ដើម្បីយកមកអភិវឌ្ឍន៍កែលម្អបន្ថែមទៀត។
បើយើងក្រឡេក មើលទៅលើសមត្ថភាព ទេពកោសល្យ របស់តារាចាស់ទុំ ទាំងនេះលើស្ទីលសម្តែង កាចឆ្នាស់ប្រហែលជាមិនអាចនិយាយថា ជាការពិបាកឡើយព្រោះម្នាក់ មានតិចនិច និងបទពិសោធន៍ច្រើន។ អាចថាសុីផុយចំពោះ បញ្ហាសម្តែងនូវភាពយន្តលក្ខណៈកាចៗបែបនេះ។ ប៉ះគ្នាក្នុងផ្ទៃរឿងតែមួយសួរថា តើអ្នកណាម្នាក់ដែលសម្តែងចេញមកមានការទាក់ទាញ លេងដល់កម្រិត។ម្ល៉ោះហើយទើបមហាជន និងអ្នកតាមដានកំពុងតែ បន្តការរង់ចាំមើលសាច់រឿងពេញលេញចេញជាបែបណា ពេលប្រកាសចាក់ផ្សាយខាងមុខ។
គួរបញ្ជាក់ផងដែរថា ភាពយន្តរឿង”ស្នេហាឆ្លងជាតិ វគ្គ១” បានចំណាយពេលថតច្រើនថ្ងៃនៅជាយរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និង ខេត្តតាកែវ ដោយភាគទី១ នឹងបង្ហាញខ្លួនលើផេក”ផ្ទះតារា” នៅថ្ងៃទី៣ កក្កដា ២០២១ នេះហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here