ផលិតកម្មល្បីក្នុងស្រុកចំនួន3 នៅតែចាំអ៊ុតមើលដំណើររបស់ មាស សុខសោភា

0

បើទោះជាមាស សុខសោភា បានចុះកុងត្រាជាមួយផលិតកម្មរាម បែបណាដើម្បីបំបែកទីផ្សារ ក៍នៅតែមានតម្រុយថា នាងនៅតែធ្វើអោយផលិតកម្មល្បីៗ នៅក្នុងស្រុកចំនួន៣ ទៀតចាំអ៊ុតមើលការងារនាងនៅរាម។ ការជ្រកនៅទីតាំងថ្មី ក្រោមចំណងកុងត្រារបស់ សោភា ក៏ស្តែងអោយឃើញថា កម្រិតបាចសាច នៃប្រជាប្រិយភាពនៃបទចម្រៀងរបស់នាង គឺនៅមានកម្រិតដែលមិនទាន់ផ្ទុះវ៉ាអោយដាច់គេ។
ថ្វីត្បិតតែមាស សុខសោភា ច្រៀងនៅរាម មិនទាន់បានកន្លះឆ្នាំមែន ប៉ុន្ដែដោយសារតែសន្ទុះនាងមិនទាន់ខ្លាំងក្លាដូចមុនទើបមានផលិតកម្មដល់ទៅ៣រងចាំត្រងតារាចម្រៀងវ័យ៤០ឆ្នាំរូបនេះ។ផលិតកម្មដែលចង់បានសោភា ធ្វើជាសមាជិករបស់ខ្លួននោះគឺនៅតែជាផលិតកម្មហង្សមាស,Galaxy និងអតីតទ្រនុំចាស់របស់សោភា គឺថោន។ហង្សមាសធ្លាប់បរាជ័យចរចារយកសោភា មកធ្វើជាតារារបស់ខ្លួនរយៈពេលជាង១០ឆ្នាំមកហើយតែទីបំផុតនៅតែក្វែងគំនិតគ្នាដដែលព្រោះសោភា ចង់ច្រៀងដោយគ្មានកុងត្រា ចំណែកហង្សមាសចង់ចុះកុងត្រា៥ឆ្នាំ ខណៈដែលការបរាជ័យក្នុងការនាំយកសោភា ទៅហង្សមាសនៅឆ្នាំ២០២០នេះលេចឭថាផលិតកម្មធំនេះមិនបានផ្ដល់តំណែងធំឲ្យលោកមាស សុខរតនៈ ដែលជាបងប្រុសរបស់សោភា ទៅតាមការចង់បានរបស់តារាចម្រៀងល្បីរូបនេះទេ។ដោយឡែកGalaxy វិញសោភា ធ្លាប់ប្រាប់ថាផលិតកម្មមួយនេះមិនដែលទាក់ទងនាងនោះទេ ហើយតាមព័តមានថាអ្នកចាត់ការទូទៅរបស់Galaxyចង់លើកតែតន់ ច័ន្ទសីម៉ា ទើបមើលរំលងតារាជើងខ្លាំងរូបនេះ។
ខណៈដែលមាស សុខសោភា នៅតែមានហាងឆេងក្នុងការចង់បានពីផលិតកម្មធំៗនោះតាមព័តមានថាថៅកែរាម ចង់បន្ថែមចំនួនកុងត្រាឲ្យសុខសោភា បន្ដនៅជាមួយផលិតកម្មថ្មីនេះរយៈពេលយូឆ្នាំថែមទៀតផងហើយរាម ក៍បានស្វែងរកអ្នកនិពន្ធល្បីៗថែមទៀតនិពន្ធបទចម្រៀងឲ្យសោភា ច្រៀង។