សុខ ស្រីនាង និង ណុប បាយ៉ារិទ្ឋ ស្ងប់សកម្មភាពស្និទស្នាលរៀងខ្លួន

0

កន្លងទៅ សុខ ស្រីនាងបានធ្វើអោយគេឯងមានការ ចាប់អារម្មណ៍នៅពេលដែលបានចាប់ដៃគូស្និតជាមួយ ណុប បាយ៉ារិទ្ឋិ ។ យ៉ាងណាមួយប្រាវនោះ បានស្ងប់មកវិញធ្វើអោយគេឆ្ងល់ហើយ សួរនាំថាទៅជាយ៉ាងណាហើយ។ ទោះធ្លាប់បង្កើតភាពស្និតគ្នាបែបនេះប្រហែលជា ពួកគេលែងហ៊ានតទៅទៀតដើម្បីកុំអោយមានការយល់ច្រឡំខុសច្រើនជាងនេះ។
ស្រីនាង ដែលចេញពីសាន់ដេចូលហង្សមាសនោះធ្វើឲ្យថៅកែផលិតកម្មពេញចិត្តជាខ្លាំងតាមរយៈការផ្ដល់តំណែងតួឯក២រឿងឲ្យនាងគឺរឿង”រាជនីយភូមិគ្រឹះ”និងរឿង”ខ្ញុំមានញាណលើស”។ស្រីនាង ចាប់ផ្ដើមមានភាពស្និតស្នាលជាមួយលោកបាយ៉ារិទ្ធ ក្រោយពីបានថតភាពយន្ដទាំង២ខាងលើជាមួយគ្នាហើយមហាជនរងចាំមើលថាតើគូស្នេហ៍តារា១គូនេះជាស្នេហ៍”ពិត”ឬ”ក្លែងក្លាយ?”៕
សុខ ស្រីនាង ត្រូវបានគេសង្ស័យថាបានភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកចម្រៀងមុខក្មេងសម្លេងចាស់លោកណុប បាយ៉ារិទ្ធ បន្ទាប់ពីអ្នកទាំង២បានធ្វើឲ្យគេចាប់អារម្មណ៍នៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(១៤កុម្ភៈ)ឆ្នាំ២០២១ ខណៈនោះស្រីនាង ឈលើដំបូលអគារខ្ពស់មួយហើយលោកបាយ៉ារិទ្ធ បានយកផ្កាកុលាប១បាច់ទៅជូននាង។ អ្នកសិល្បៈរួមអាជីពព្រមទាំងអ្នកគាំទ្រតារាទាំង២ចង់ឃើញស្រីនាង-បាយ៉ារិទ្ធ ចាប់ដៃគ្នាចូលរោងការ ប៉ុន្ដែពេលនេះទាំង២នាក់បែជាស្ងាត់ស្ងៀមរៀងៗខ្លួនទៅវិញ។ អ្នកតាមដានរឿងនេះយល់ថា ជាការបង្កើតឡើងមួយខ្យល់បឋ៉ុណ្ណោះ ព្រោះធាតុពិតជាមិត្តភក្តិក្នុងទ្រនំការងារ គ្មានអ្វីលើសពីនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here