មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាចម្រៀង និង ជាតារាសម្ដែង លោក វី ជីវ័ន្ត ស្រាប់តែកាត់សក់ខ្លី ខណៈដែលកន្លងមកគេឃើញលោកនិយមតែម៉ូតសក់សំពោង។ មូលហេតុនៃការកាត់សក់ខ្លីនេះ គឺដោយសារតែលោកចង់ប្ដូរស្ទីល បន្ទាប់ពីកូវីត១៩ ទើបនឹងធ្វើអោយលោកទើបតែមានការងារសិល្បៈនោះ។
អ្នកគាំទ្រមិនតិចទេ បានបង្ហាញការចាប់អារម្មណ៍ នៅពេលឃើញលោក វី ជីវ័ន្ត លេងសក់ខ្លី ដែលម៉ូដសក់នេះ គឺអាចចាត់ទុកថា ជាលើកដំបូង ចាប់តាំងពីលោកបានប្រឡូកការងារសិល្បៈនោះ។ លោកថា ដោយសារតែបញ្ហាកូវីត ធ្វើអោយលោកស្មុគស្មាញ និងយល់ថាចង់កាត់សក់ខ្លីអោយមានហុងស៊ុយវិញម្ដង។ លោកមិនចម្លែកចិត្តទេ ដែលកាត់សក់ខ្លី ហើយប្រសិនបើកាត់សក់ នឹងធ្វើអោយលោកមានទីផ្សារខ្លាំង ដូចកាលនៅសក់សំពោង នោះលោកនឹងទុកសក់បែបនេះ ជារៀងរហូត។ ដូចគ្នាប្រសិនបើខាងផលិតករមានតម្រូវការសក់សំពោងជាជាង នោះលោកក៏នឹងសន្សំសក់អោយវែង ហើយទុកអោយសំពោងសាជាថ្មីផងដែរ៕










