បាន មុនីល័ក្ខ ឆ្លើយតបយ៉ាងត្រជាក់ចំពោះអ្នកខំមិនថានាង តារាធ្លាក់ខ្លួនលក់ទុរេន

0

មានការចាប់ អារម្មណ៍តែម្តងដែលឃើញ បាន មុនីលក្ខ័ បានរកសុីលក់ធុរេនលើអន ឡាញ។ របរមួយនេះ ជាការពេញនិយមសម្រាប់ មហាជន មិនថាតារាមិនតារាឡើយ អោយតែមានឱកាស រកប្រាក់ចំណូលបាន។ បែបនេះមាន ហ្វេនម្នាក់ចូលមក ខមមិន និយាយដាក់អោយនាង ហើយទ្រាំមិនបានក៏ បកស្រាយ តបទៅម្ចាស់ អាក់ខោននោះវិញ ដើម្បីអោយបានជ្រាប មូលហេតុ។
បាន មុន្នីល័ក្ខ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្នុងពេលដែលនាងបានទទួលការរិះគន់មួយដែលបានថា នាងជាតារាដែលបានធ្លាក់ខ្លួនលក់ធទុរេន នៅចំពេលដំណាក់កាលនៃការររីករាលដាលនៃជំងឺកូវីដ១៩។ តារាចម្រៀងក្នុងផលិតកម្មថោនរូបនេះហាក់មិនបានខឹងសម្បាខ្លាំងខ្លាទៅលើអ្នកដែលបានរិះគន់នោះឡើយ ផ្ទុយទៅវិញសម្តែងការអរគុណចំពោះពាក្យរិះគន់នេះ​ ដែលបានធ្វើអោយនាងកាន់តែចង់រកសុីបន្ថែមលើអាជីពសិល្បះនាងបច្ចប្បន្ន។
ឆ្លើយតបការរិះគន់គណនេយ្យហ្វេសប៊ុកមួយដែលបានរិះគន់នាងថា​​ តារាធ្លាក់ខ្លួនលក់ទុរេន នោះនាងបាន មុន្នីល័ក្ខ បានបង្ហោះតាមហ្វេសប៊ុកខ្លួនថា
ខំមិនទាំងព្រឹកម៉ងបង សុំយោបល់ហ្វេនៗម្នាក់មួយម៉ាត់មក ។
នាងថា ធ្លាក់ខ្លួនរឺមិនធ្លាក់ខ្លួន គឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស មុខរបរសុចរិត មិនមែនទៅឆក់ប្លន់គេទេបង ។ នាងបញ្ជាក់ថា បងកុំទៅថាអោយអ្នកផ្សេងចឹងណាបង សំរាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ ។ អគុណសំរាប់ពាក្យនេះ ដែលធ្វេីអោយខ្ញុំរឹតតែចង់រកសុីបន្ថែមទៀត ។
ស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមនាពេលបច្ចុប្បន្ននេះ​​ បានធ្វើអោយប្រជាពលរដ្ឋ និងអ្នកសិល្បះជាច្រើនបានប៉ះពាល់ការរកចំណូលទទួលទានប្រចាំថ្ងៃយ៉ាងខ្លាំង។ ក្នុងបរិបថនេះមានអ្នកសិល្បះជាបន្តបន្ទាប់បានងាកមកចាប់របររកសុីលក់ឥវ៉ាន់ ឬគ្រឿងបរិភោគផ្សេងៗតាមអនឡាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here