សះស្បើយពីជម្ងឺកូវីដភ្លាម បញ្ញា សិទ្ឋិ បង្ហាញទឹកចិត្តមនុស្សធម៌

0

តារាចម្រៀងបញ្ញា សិទ្ឋិ ដែលបាន ជាសះស្បើយពី ជំងឺកូវីដជាច្រើនថ្ងៃ មកហើយនោះ ឃើញថាមានសាច់ឈាម ស្រស់ថ្លា វិលមករកភាពដើមវិញហើយ។ រូបលោកកំពុង តែធ្វើអោយគេចាប់ អារម្មណ៍ជាថ្មី តាមរយៈការ បង្ហាញទឹកចិត្តលើផ្នែកមនុស្សធម៌ ។ ទោះលោកមិនមានអ្វីធំដុំជួយតែ នេះជាទឹកចិត្តស្រឡាញ់រាប់អានគ្នា។
នៅលើបណ្តាញសង្គម ហ្វេសបុក របស់លោក ឃើញថា រមែងប្រាប់ហ្វេនៗ អំពីបំណងជួយ ដល់អ្នកទីទ័លខ្សត់ខ្សោយតាមដែលលោក មាន។ លោកបានប្រកាសថា បរិយាកាស ជំងឺកូវីដ១៩ រាងស្ងប់លោក និងចុះជួយដល់ ការចែកអំណោយដែល ជាទឹកចិត្តជួយគ្នាដល់ អ្នកអត់ៗត្រូវការជំនួយចាំបាច់ ក្នុងពេលខកខានរកសុីជួញដូរមួយរយៈ ធំដោយសារខ្លាចមេរោគ១៩នេះ។
អ្វីដែលគេកត់សម្គាល់តទៅទៀតនោះ បញ្ញា សិទ្ឋិ ឧស្សាហ៍រំលឹកណាស់ ដល់អ្នកលេងបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនគួរតែ អោយតម្លៃអ្វីលើបុគ្គលមានស្នាដៃពិត។ មិនគួរចុះផ្សាយលើ បុគ្គលដែលចេះតែ បង្កជម្លោះហែកហួរគ្នា រឿងផ្ទាល់ខ្លួន មើលទៅមិនទំនងឡើយ។លោកបញ្ញា សិទ្ឋិរមែង បង្ហាញអំពីភាពកសាង បានលើស្នាដៃ សម្តែងមួយរយៈ ចុងក្រោយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here