ចូលរួមរំលែកទុក្ខ! ឪពុកតារាសម្ដែង មាស សៀវប៉ាយ ទទួលមរណៈភាពហើយ

0

អត្ថបទ៖ Neath

ជារឿងគួរឱ្យភ្ញាក់ផ្អើល និងសង្វេគយ៉ាងខ្លាំងខណៈសមាជិកគ្រួសារតារាកម្ពុជាមួយរូបទៀតហើយកំពុងតែជួបប្រទះនូវការបាត់បង់សមាជិកគ្រួសារ ក្នុងនោះលោកមាស សៀវប៉ាយ បានបាត់បង់ឪពុកជាទីស្រឡាញ់នៅមុននេះបន្តិច ដែលជាដំណឹងមួយក៏ក្រៀមក្រំចំពោះសមាជិកគ្រួសាររបស់លោក។ យោងតាមការបង្ហោះរបស់តារាសម្ដែងលោក មាស សៀវប៉ាយ ប៉ុន្មាននាទីមុននេះកាលពីថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 បានប្រកាសជាសាធារណៈឱ្យមហាជន និងមិត្តៗសិល្បៈដែលរាប់អានលោកបានជ្រាបថា ឪពុករបស់លោកដែលរស់នៅលើកោះរ៉ុង ខេត្តព្រះសីហនុ បានទទួលមរណៈភាពហើយ។

លោកបញ្ជាក់ថា ការស្លាប់របស់ឪពុកលោកគឺដោយរោគាពាធ ដោយឪពុករបស់លោកមានវ័យប្រមាណ 60ឆ្នាំជាង បណ្ដាលមកពីជម្ងឺរលើសឈាមរាំរ៉ៃ និង បេះដូងធ្វើទុក្ខអស់រយៈកាលជាយូរមកហើយ។ មិនតែប៉ុណ្ណោះឪពុករបស់លោកធ្លាក់ខ្លួនពិការនៅមួយកន្លែងដោយសារជម្ងឺរមិនអាចធ្វើអ្វីបានតាំងពីមុនលោកចែកឋានមកម្លេះ។ នេះក៏ចាត់ទុក្ខថាជាដំណឹងមួយដ៏ក្រៀមក្រំផងដែរខណៈលោកក៏កំពុងជួបបញ្ហាបាត់បង់សមាជិកគ្រួសារដ៏សំខាន់ម្នាក់ស្របពេលប្រទេសជាតិកំពុងជួបបញ្ហាជម្ងឺរកូវីដ ពិបាករកចំណូល និងពិបាកក្នុងការជួបជុំដើម្បីចាត់ចែងធ្វើពិធីបុណ្យសពឪពុក។

LEAVE A REPLY

Please enter your comment!
Please enter your name here