ទោះមានការលំបាកតែព្រះនាងតូច ជេន ណា នៅតែប្រឹងប្រែងហាត់របាំដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ

0

ដោយឧត្តម៖
ព្រះនាងតូច ជេន ណាដែលកំពុងតែលេចធ្លោ ជាមួយសិល្បៈ ក្រោយជោគជ័យលើវិស័យចម្រៀង ឃើញថា បានព្យាយាមខិតខំរំលេច នូវទម្រង់សិល្បៈផ្សេងៗទៀត។ ទ្រង់បាន បង្ហាញអោយទស្សនិកជន មើលឃើញពីភាពអត់ធ្មត់ ក្រោយបាន ដាក់ព្រះកាយចូលហ្វឹកហាត់របាំខ្មែរ ដើម្បីបង្ហាញ និងលើកស្ទួយមរតក ដូនតាយើងបន្សល់ទុក។
ព្រះនាងតូចជេន ណា កាន់តែធ្វើអោយគេមើលឃើញថា បានព្យាយាមដាក់ព្រះកាយ ហាត់ពត់លុតដំ រៀនរាំសិល្បៈបុរាណខ្មែរ។ ព្រះនាងតូចដ៍ ស្រស់សោភារូបនេះ បានបង្ហាញ អោយប្រិយមិត្តទស្សនិកជនកោតសរសើរ ក្រោយពេលបង្ហាញ ការរេរាំរបាំជូនពរប្រពៃណី ជាតិខ្មែរ អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ បើទោះជាព្រះនាងនៅតូច មិនធ្លាប់ហាត់រៀន ក៏ទ្រង់ខំប្រឹងប្រែងធ្វើអោយ បានតាមនិស្ស័យស្រឡាញ់ពេញចិត្ត។
ព្រះនាង បានយល់ក្នុងព្រះទ័យថា ជាអ្នកសិល្បៈ ដែលស្រឡាញ់ពេញចិត្តលំបាកបែបណាក៏ខំប្រឹងប្រែង ដើម្បីលើកស្ទួយវប្បធម៌។ ភាពលំបាកត្រូវតែយកឈ្នះ បើ ដាក់ចិត្តស្រឡាញ់ហើយនោះ។ ព្រះនាងនឹងបន្តបង្ហាញទម្រង់របាំផ្សេងៗទៀត ក្រោយហាត់ចេះចាំ ដើម្បីជូនអ្នកគាំទ្រទស្សនា។

LEAVE A REPLY

Please enter your comment!
Please enter your name here