ក្រោយឃើញភាពវឹកវរប្រជាជនសម្រុកប្រមូលផ្ដុំទិញទំនិញស្តុកទុក ស្វែង សុជាតា ពោលពាក្យបែបនេះ

0

ដោយឧត្តម ៖ កាលពីព្រលប់ថ្ងៃទី១៤ មេសា ឆ្នាំ២០២១ មុននេះ បងប្អូនប្រជាពលរដ្ឋ មានការច្របូកច្របល់ដណ្តើមគ្នា ទិញទំនិញ អាហារត្រីសាច់ យកមកស្តុកទុកឭថាបិទភ្នំពេញ។ ហេតុផល នូវពេលឭសារសំឡេងមួយ ដែលនិយាយពីស្ថានភាព វឹកវរកូវីដ១៩ ទប់លែងឈ្នះ។ ម្ល៉ោះហើយធ្វើអោយពលរដ្ឋភ័យ ចាកចេញទៅផ្សារទិញទំនិញ ចំណាយលុយកាក់មួយប្រាវ។
អ្វីដែលចំនេញ គឺឈ្មួញ បាលុយកប់ក្តោងនូវ សង្រ្គាមចិត្តសាស្ត្រមួយនេះ មិនដល់២ម៉ោង ទំនិញតាមផ្ទះ និងហាងផ្សារមួយចំនួនលក់ ដាច់គ្មានសល់អស់ពីឃ្លាំង ហើយណែនណាន់ មិនរក្សាគម្លាត។ នេះជាហានិភ័យមួយទៀត មិនដឹងថា អ្នកណាមានផ្ទុកឬមិនផ្ទុកឡើយ។
អ្នកនាងស្វែង សុជាតា ក្រោយឃើញបាតុភាពនេះ បានបង្ហោះពាក្យពេចន៍ថា «ម៉ោង១២:១១ នាងខ្ញុំដេកមិនលក់មិនយល់ថាបងប្អូនកំពុងគិតអី សំរុកទិញរហូតដល់អស់លុយពីខ្លួនទុកមកហូបចុះមើឃើញអត់ថាសមាជិកយើងណាម្នាក់ត្រូវមានអាសន្នយប់ព្រលប់ជាពិសេសជំងឺយើងមើលមិនដឹងទេពេលនោះចាំបាច់ត្រូវទៅពេទ្យតើយើងយករបស់ទាំងនោះទៅលក់អោយចិនអ្នកលក់វិញដើម្បីប្តូរយកលុយបានដែររឺក៏អត់??៕
ចុះបើនៅផ្ទះមានល្មមនឹងហូបហើយទៅសំរុកទិញអីបន្ថែមទៀតនោះ
សំរាប់ខ្ញុំបើមាន១០០$ខ្ញុំទិញអស់ត្រឹម២០$ទេគឺអាហារដែលសំខាន់បំផុត ខ្ញុំទុក៨០$នឹងខ្លួនកាពារអាចខ្ញុំឈឺរឺកូនខ្ញុំឈឺចូលពេទ្យត្រូវប្រើលុយលើកលែងតែអ្នកកើតកូវីតទេដែលអត់អស់លុយ បងប្អូនជ្រួលកាន់តែខ្លាំងរឿងទិញស្បៀងទុកនោះគឺខ្ញុំនៅផ្ទះស្បៀងល្មមប៉ុណ្ណោះ
ពីនាងខ្ញុំបារម្មណ៏ពីបងប្អូន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here