តារាសម្ដែងអ្នកនាង ស្វែង សុជាតា ប្រកាសលក់ផ្ទះដែលខំតស៊ូទិញដោយញើសឈាម

0

យោងតាមការបង្ហោះ អ្នកនាង ស្វែង សុជាតា បានបង្ហោះលក់ផ្ទះផ្ទាល់បែបតក់ក្រហល់មួយ ដោយសារតែអ្នកនាងអះអាង ពិបាកលុយនៅក្នុងសម័យកូវីត១៩។ ផ្ទះនេះអ្នកនាងប្រកាសលក់ ដើម្បីយកលុយទុកគ្រាន់បង់រំលោះធនាគារ និង ដើម្បីយកលុយទៅបើកជំនួញលក់ផលិតផលគ្រឿងសម្អាងជាមួយដៃគូ ដែលអ្នកនាងកំពុងនាំចូល ហើយក៏ដើម្បីដំណោះស្រាយ ក្នុងកាលៈទេសៈនេះផង។ ផ្ទះនេះអ្នកនាងនឹងលក់តែ៦០០០០ដុល្លារចចារប៉ុណ្ណោះ ហើយក៏ជាផ្ទះដែលអ្នកនាងតស៊ូទិញផ្ដាច់ក្នុងពេលដែលអ្នកនាងថតរឿងអោយផលិតករបរទេសនាពេលកន្លងមក។ អ្នកនាងប្រកាសថា ក្រោយពេលចូលឆ្នាំខ្មែរ អ្នកនាង នឹងបើកជំនួញលក់ឡេ និង ផលិតផលថែរក្សាសម្រស់ផ្លូវការ ដោយនេះក៏ជាជំនួញមួយបន្ថែមពីលើហាងកាត់ដេរដែលអ្នកនាងកំពុងដំណើរការជាមួយនឹងជាងជំនាញផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here