ស្ងាត់ៗតារាសម្ដែង ម៉ី ហ្ស៊ិនយ៉ា ទទួលបានគ្រឿងឥស្សរិយយស!

0

បន្ទាប់ពីឃើញបង្ហោះពីទិដ្ឋភាពទទួលបានគ្រឿង ឥស្សរិយយស កាលពីព្រឹកថ្ងៃទី១៣ កញ្ញា មុននេះ តារាសម្ដែង អ្នកនាង មុី ហ្សុិនយ៉ា ទទួលបានការសរសើរយ៉ាងខ្លាំង ក្នុងពេលដែលអ្នកនាងត្រូវគេដឹងថា មិនសូវមានស្នាដៃក្នុងសិល្បៈនាពេលចុងក្រោយ តែបែរជាលេចធ្លោក្នុងសកម្មភាពសប្បុរសធម៍។ អ្នកនាងត្រូវគេឃើញទទួលបាន គ្រឿងឥស្សរិយយស-មនីសារភ័ណ ថ្នាក់មហាសេរីវ័ឌ្ឍន៍ ពីឯកឩត្តម ហ៑ុន ម៉ាណែត ក្នុងពិធីធំមួយរបស់បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក។

ពាក់ព័ន្ធនឹងការទទួលបាននូវកិត្តិយសនេះ អ្នកនាង មុី ហ្សុិនយ៉ា បានថ្លែងបញ្ជាក់ថា សម្រាប់គ្រួសាររបស់អ្នកនាងទទួលបានគ្រឿងឥស្សរិយយសនេះ ចំនួន២លើកមកហើយ ដោយលើកទី១ គឺស្វាមីរបស់អ្នកនាង ដែលជាម្ចាស់ក្រុមហ៑ុនទទួលបុកគ្រឹះសំណង់ជាអ្នកឡើងទទួល ហើយលើកទី២នេះអ្នកនាងជាអ្នកឡើងទទួល។ ហេតុផលដែលអ្នកនាងទទួលបាននូវគ្រឿងឥស្សរិយយសនេះ គឺដោយសារតែពេលកន្លងមកអ្នកនាង និង ស្វាមី បានរួមចំណេកកសាងសមិទ្ធិផលជាច្រើននៅក្នុងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដែលរួមមានផ្លូវ និងសមិទ្ធិផលមួយចំនួនទៀត ក្នុងនាមជាសប្បុរសជន។ ដោយសារតែការមមាញឹកនោះហើយ ទើបអ្នកនាងរយាលពីការងារសិល្បៈ ស្របគ្នាដែលក្រុមហ៑ុនទទួលបុកគ្រឹះ និងម៉ៅការសំណង់ និងសកម្មភាពខាងផ្នែកសប្បុរសធម៍ពិបាកដកឃ្លា។

យ៉ាងណាមិញ អ្នកនាង មុី ហ្សុិនយ៉ា បានអះអាងថា ខ្លួនមិនបោះបង់សិល្បៈនោះទេ បើទោះជាអ្នកនាងកាន់តែរវល់នឹងកិច្ចការផ្ទាល់ខ្លួនបែបនេះក្ដី។ អ្នកនាងនៅតែប្រកាសបង្ហាញខ្លួន ក្នុងសកម្មភាពសប្បុរសធម៍ជួបជុំតារាសិល្បៈ និងសកម្មភាពសិល្បៈ ដែលមានលក្ខណៈលើកកម្ពស់សង្គមជាតិ គឺអ្នកនាងរមែងមិនបាត់មុខ ដើម្បីបានរំលេចមុខមាត់កុំអោយមហាជនភ្លេចមុខផង និងដើម្បីបន្តជួបជុំមិត្តភ័ក្ត្រក្នុងសិល្បៈ កុំអោយដាច់ឆ្ងាយគ្នាផង។ អ្នកនាងថាខ្លួន មិនច្បាស់ពីការរួមចំណាយលើការរួមចំណែកជួយដល់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក មុននឹងទទួលបានគ្រឿងឥស្សរិយយសនោះទេ ប៉ុន្តែអស់ច្រើន ដោយសារតែអ្នកនាង និងស្វាមីបានរួមចំណែកជួយស្ថាបនាលើផ្នែកនេះបន្តិចផ្នែកនោះបន្តិចជាហូរហែររហូតមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here