មានការទម្លាយថា ឌីជេ ក្ដិប គ្មានកូវីដទេតែកើតជម្ងឺសួតធ្ងន់ធ្ងរ

0

កាលពីពេលកន្លងទៅ នាយកណ្តុរបាន បង្ហោះសារថា ឌីជេក្តិបកើតនូវអាការៈមេរោគកូវីដ១៩ ហើយបែរបន់អោយឆាប់ជា។ ប៉ុន្តែបើតាមការទម្លាយដំណឹងចុងក្រោយពីមិត្តជិតដិត ម្នាក់ទៀតអះអាងថា ឌីជេក្តិបកើតជំងឺសួតធ្ងន់ជាងមេរោគកូវីដទៅទៀត ហើយប្រឈមការចំណាយព្យាបាលច្រើន។
តាមការបង្ហោះសារបញ្ជាក់ពី លោក ធារិទ្ឋ ហៅរិទ្ឋ អូមេហ្គា បានលើកបង្ហាញពីជំងឺឌីជេ ក្តិប ជាថ្មីថា « DJ ក្តិប​ បានប្រាប់ខ្ញុំហេីយថាពិនិត្យកំហាក3ដងហេីយ​ មិនបានកេីត Covid ទេ​ តែក្តិបបានរលាកសួតធ្ងន់ធ្ងរ​ទាំងសងខាង​ ពិបាកដកដង្ហេីម​ ។ សូម្បីនិយាយក៏មិនចង់បានដែល​ ពេទ្យថាពិបាក​ តែខ្ញុំសង្ឃឹមជីវិតក្តិបថ្លៃ​ នៅតែអាចរឹងមាុំជាឡេីងវិញ​ ។ហុិមហេតុអីជីវិតជួបតែទុក្ខជាន់ទុក្ខ​ ទោះយ៉ាងណាខ្ញុំនឹងក្តិបជាមិតកតភក្តិនឹងគ្នាមិនក្រោម 10ឆ្នាំទេ​ មានតែចែករំលែកជួយតាមអ្វីដែលអាចធ្វេីបាន​ ។
មានបងប្អូនណាចង់ជួយ​ DJ ក្តិបអាចផ្ញេី ABA ជូនទៅគាត់ផ្ទាល់បានសូមអគុណជំនួសក្តិបផង​ ។ គាត់មិនបានប្រកាសរកជំនួយទេ​ តេីខ្ញុំអ្នកប្រកាសសុំអោយបងប្អូនជួយតាមអ្វីដែលអាចជួយបាន000464071
CHAN SAMNANG។ សង្ឃឹមថា មហាជន អ្នកធូរអ្នកធារ និងមិត្តសិល្បករដែលស្គាល់គាត់ និងមិនមើលរំលងភាពលំបាករបស់ ឌីជេក្តិប ហើយអាណិតលោកជួយបន្តិចម្នាក់ៗ ដើម្បីអោយគ្នាមានសង្ឃឹម។

LEAVE A REPLY

Please enter your comment!
Please enter your name here