អតីតកីឡាករ ជៀស ស្រួច ធ្លាក់ខ្លួនយ៉ាប់យឺនរហូតមហាជនស្មានមិនដល់

0

បន្ទាប់ពីមានដំណឹងថាធ្លាក់ខ្លួនស៊ីឈ្នួលគេ អតីតកីឡាករ ជៀស ស្រួច ដែលជាតួអង្គសម្ដែងក្នុងបទ”បេះដូងអ្នកប្រដាល់”ដ៏ល្បី ក៏បាត់ដំណឹងឈឹង ដោយគេនឹកស្មានថា លំបាកមែនតែប្រហែលមិនយ៉ាប់យ៉ឺននោះទេ។ ប៉ុន្តែយោងតាមការបង្ហោះពីអ្នកលេងក្នុងសង្គមហ្វេសប៊ុកនៅក្នុងពេលនេះ គឺលោកមហាលំបាកតែម្ដង ស្របពេលដែលកូវីត១៩ធ្វើអោយលោកពិបាកតស៊ូប្រឆាំងផង។ អ្នកលេងហ្វេសប៊ុកមិនតិចទេ បានចែកចាយ និង សរសេរថា សូមបងប្អូនប្រិយមិត្ត ដែលធ្លាប់គាំទ្រ និងអាណិតស្រឡាញ់ អតីតកីឡាករ ជៀស ស្រួច និងធ្លាប់សម្តែងម្នាក់ផងនោះ ជួយប្រោសអោយលោក និងភរិយាកូនតូចមានសង្ឃឹមផង។ លោកកំពុងតែជួបសភាព យ៉ាប់យឺន ហើយកាន់តែអាណិត គឺកូនង៉ែតទើបកើត ក៏ខ្វះអាហារបម្រុងមើលហើយខ្លោចផ្សារណាស់។
ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ស្រីអូន ក៏បានបង្ហោះ និងសរសររៀ​បរាប់ផងដែរថា៖ «ខ្ញុំបានទាក់ទងទៅជួយបងជាស្រួចហេីយ កូនគាត់ទេីបហ្នឹងកេីតក៏កំពុងមានជំងឺដែរ ហឹម មិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះទេ ស្ដាប់ហេីយអាណិតណាស់។ ខ្ញុំកំពុងទាក់ទងដេីម្បីទិញទូរស័ព្ទអោយគាត់បានប្រេី ងាយស្រួលបងប្អូនអាចជួបគាត់ផ្ទាល់បានបងប្អូនអាចទាក់ទងទៅអ្នកជិតខាងដែលកំពុងជួយគាត់ 069 772798»។ ក្រោយពីឃើញបែបនេះ ធ្វើអោយបងប្អូន ប្រិយមិត្តដែលប្រើប្រាស់ហ្វេសប៊ុក សុទ្ធតែខ្លោចចិត្តគ្រប់គ្នា ហើយក៏ រំពឹងថា បងប្អូន និងជួយបន្តិចម្នាក់ៗ យកបុណ្យកុសលក្នុងនាមជាខ្មែរដូចគ្នា។ ពិសេសអ្នកសិល្បៈ ឬខាងផលិតកម្មមួយចំនួន ដែលធ្លាប់រួមការងារជាមួយលោក គឺពិតជា នឹងមិនមើលរំលង កីឡាករកម្សត់នេះអតីតកីឡា ជៀស ស្រួច ធ្លាក់ខ្លួនយ៉ាងលំបាកឯរូបរាងវិញខុសពីមុនឆ្ងាយ
សូមបងប្អូនប្រិយមិត្ត ដែលធ្លាប់គាំទ្រ និងអាណិតស្រឡាញ់ អតីតកីឡាករ ជៀស ស្រួច និងធ្លាប់សម្តែងផងនោះ ជួយប្រោសអោយលោក និងភរិយាកូនតូចមានសង្ឃឹម។ លោកកំពុងតែជួបសភាព យ៉ាប់យឺន ហើយកាន់តែអាណិត គឺកូនង៉ែតទើបកើត ក៏ខ្វះអាហារបម្រុងមើលហើយខ្លោចផ្សារណាស់។ រំពឹងថា បងប្អូន និងជួយបន្តិចម្នាក់ៗ យកបុណ្យកុសលក្នុងនាមជាខ្មែរដូចគ្នា។ ពិសេសអ្នកសិល្បៈ ឬខាងផលិតកម្មមួយចំនួនធ្លាប់រួមការងារ នឹងមិនមើលរំលង កីឡាករកម្សត់ម្នាក់នេះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here