អបអរសាទរ Miss USA ក្លាយជាម្ចាស់មកុដ Miss Grand International 2020

0

ការប្រកួតដ៏ស្វិតស្វាញនៅក្នុងប្រទេសថៃ Miss Grand Internaional 2020 ដែលបានបញ្ចប់នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ បានរកឃើញបេក្ខនារីមួយរូបធ្វើជាម្ចាស់មកុដហើយ គឺបេក្ខនារីមកពីប្រទេស សហរដ្ឋអាមេរិ។ នាងបានទទួលមកុដយ៉ាងមានកិត្តិយសនៅចុងការប្រកួត ខណៈដែលនាងក៏បានបង្ហូរទឹកភ្នែកផង បន្ទាប់ពីបានប្រកាសអោយឡើងទទួលមកុដ។ បេក្ខនារី៤រូបផ្សេងទៀត ដែលទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់រួមមាន បេក្ខនារីមកពីប្រទេស ហ្វីលីពីន ទទួលចំណាត់ថ្នាក់លេខ២ ឬ 1st Runner Up, បេក្ខនារីមកពីប្រទេស កាតាមីឡា ទទួលចំណាត់ថ្នាក់លេខ៣ ឬ 2nd Runner Up, បេក្ខនារីមកពីប្រទេស ឥណ្ឌូនេស៊ី ទទួលចំណាត់ថ្នាក់លេខ៤ ឬ 3rd Runner Up, និង បេក្ខនារីមកពីប្រទេសប្រេស៊ីល ទទួលបានចំណាត់ថ្នាក់លេខ៥ ឬ 4th Runner Up ។ សម្រាប់ពានរង្វាន់ អ្នកស្លៀកឈុតហែលទឹកស្អាត បានទៅប្រទេស ប្រេស៊ីល។ ឈុតតំណាងជាតិទាំង៣ បានទៅ ប្រទេស ថៃ ប្រទេសជប៉ុន និង កាតាមីឡា។ ដោយឡែកសម្រាប់បេក្ខនារីកម្ពុជា ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនោះ គឺបានត្រឹមតែចូលវគ្គ២០នាក់ និង ទទួលបានពានមួយប៉ុណ្ណោះ គឺពាន Country’s Chouce of the year ពី Miss Grand International ដោយពានមួយទៀតជាពានក្រៅផ្លូវការ ខណៈបេក្ខនារីជាច្រើនផ្សេងទៀត ក៏ទទួលបានពានលើកទឹកស្ទើរគ្រប់គ្នា ក្នុងជុំ២០នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here