វី ឌីណែត សះស្បើយពីជម្ងឺរកូវីដ19 តែនៅបន្តធ្វើចត្តាឡីស័ក14ថ្ងៃទៀត មុនទៅជួបមុខឪពុក និង សំពះធាតុម្ដាយ

0

សិល្បករជាច្រើនដែល មានឈ្មោះនៅក្នុងគ្រុបឆាតមួយ ស្រាប់តែបង្ហាញនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង ក្នុងពេលដែល បានឃើញកូនស្រីបណ្តូលចិត្ត របស់លោកហួរ ឡាវី កញ្ញាវី ឌីណែត ប្រកាសថាខ្លួនជាពីជំងឺកូវីដ១៩ហើយ។ ម្នាក់ៗបានឆាត អររំភើប ពេលដឹងរឿង ខណៈមានការបង្ហោះពាក្យពេចន៍។
យ៉ាងហោចណាស់ ការជាសះស្បើយរបស់វី ឌីណែត នៅមិនទាន់អាច ត្រឡប់ចូលផ្ទះបាននៅឡើយនោះទេ ។ ផ្ទះដែលនាងនៅ ប្រកបដោយសុខដុមជាមួយលោកឪពុក និងអ្នកម្តាយ ជាទិសដៅដែលនាងចង់ មកដល់មុនគេ។ ពិសេសនាងចង់ទៅ ក្រាបសំពះ ធាតុម្តាយ និងនៅមុខរូបថត បីបមក្រសោបអោយធាត់ ដែលផ្តាច់ពេលវេលា មិនអាចឃើញគ្នាបាន នៅក្នុងកាលៈទេសៈជំងឺដ៍សាហាវមួយនេះ។ សួរថា អនិច្ចានិងសង្វែកបែបណា ដែលជាហើយក៏ មិនដល់គោលដៅភ្លាមៗព្រោះ អំណាចចត្តាឡីស័ក។ កាន់តែសង្វែកទៀតនោះ គឺបងស្រីនាង គឺវី ឌីណា ដែលពពោះ៧ខែ និងជាអតីតអ្នកចម្រៀងដែរបានឆ្លងកូវីដ១៩ទាំងមានពោះពុង។ ព្រហ្មលិខិតម្តេចកំណត់បែបនេះ។ សូមបងប្អូនទាំងអស់គួរតែជៀសវាងការជួបជុំគ្នា ហើយនៅដាច់ដោយឡែករក្សាគម្លាតអោយញឹក។
យោងតាមលោកហេង ឡុង បានបង្ហោះសារថា វី ឌីណែត ពិតជាបានជាសះស្បើយមែនតែ ត្រូវធ្វើចត្តាឡីស័ក១៩ថ្ងៃទៀតនៅ សណ្ឋាគារសុខាភ្នំពេញ។